ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ក្នុងជាងពាក់កណ្ដាលជីវិតរបស់ខ្ញុំនេះ ដំណើរការចរចា គឺជាជម្រើសដ៏ល្អបំផុត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំណើរការចរចា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់បញ្ចប់សង្គ្រាម ហើយសម្ដេចមិនជឿនោះទេថា ធ្វើសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះ។
ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីបើក កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈនេះថា ប្រទេសកម្ពុជា និងតំបន់មេគង្គ អាចផ្ដល់មេរៀន ស្ដីពី ការបង្កើតសន្តិភាព និងកសាងសន្តិភាព ព្រមការបង្រួបបង្រួមជាតិ ដែលជាឧទាហរណ៍ គឺនយោបាយឈ្នះៗ នៅក្នុងប្រទេសកម្ពុជា អាចជាការជំរុញទឹកចិត្ត និងប្រភពនៃការស្រាវជ្រាវ សម្រាប់ប្រទេសនានា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា យើងមិនអាចធ្វើសង្រ្គាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ តែត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះៗ ដើម្បីបញ្ចប់សង្គ្រាម។ សម្ដេចតេជោ បានថ្លែងបន្តថា «ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនអង្គពិធីឲ្យបានជ្រាបថា ក្នុងជាងពាក់កណ្ដាលជីវិត របស់ខ្ញុំនេះ ដំណើរការចរចា គឺជាជម្រើសដ៏ល្អបំផុត ខ្ញុំមិនដែលជឿទេថា ប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម ប្រទេសរបស់យើងខ្ញុំ ហែកហួរដោយសារសង្គ្រាម យើងបានប្រើប្រាស់ការចរចា ៤ឆ្នាំ ដើម្បីបញ្ចប់សង្រ្គាមនេះ»។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា អ្វីដែលជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺការដែលអ៊ុនតាក់ដកត្រឡប់ទៅវិញ បន្សល់ទុកឲ្យប្រទេសកម្ពុជា មានតំបន់ពីរ និងរដ្ឋាភិបាលពីរ នៅកម្ពុជា។
សម្ដេចតជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងខ្ញុំ គ្មានជម្រើសអ្វីឲ្យល្អ ក្រៅពីការដាក់ចេញ នូវនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាព កម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្នុងរយៈពេលជាង ២០ឆ្នាំ រួចស្រេចទៅហើយ ហើយដែលមុននេះ ប្រវត្តិសាស្រ្ដរបស់យើង បានបញ្ជាក់ថា ប្រមាណ ៥០០ឆ្នាំ ដែលកម្ពុជាមានការហែកហួរ និងបែងចែកទឹកដី នេះជាបទពិសោធន៍មួយ ដែលកម្ពុជាបានរកដោយខ្លួនឯង ដោយមានជំនួយឧបត្ថម្ភគាំទ្រ ពីសហគមន៍អន្តរជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


