ព័ត៌មានជាតិ
អាជ្ញាធរស្រុកប្រាសាទបាគង បញ្ឈប់ការដាក់តាំងលក់ក្រឡានតាមចិញ្ចើមផ្លូវជាតិលេខ៦
លោក សយ សីហា មេឃុំត្រពាំងធំ ក្នុងស្រុកប្រាសាទបាគង បានប្រាប់កម្ពុជាថ្មីនៅមុននេះបន្តិចថា អាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន ដែលមកពីឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគម បញ្ឈប់ការតាំងលក់ក្រឡានរបស់ពួកគាត់នៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងទឹកដីឃុំត្រពាំងធំ ជាបន្តទៀត ដោយហេតុថា ការតាំងលក់នេះវាងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោកមេឃុំត្រពាំងធំក៏បានបញ្ចាក់ទៀតថា កន្លងមកប្រជាពលរដ្ឋមកពីភូមិខ្ចាស់ បានដាក់លក់ក្រឡានរបស់ពួកគាត់ជាប់នឹងចិញ្ចើមផ្លូវ ហើយនៅពេលដែលមានអ្នកទិញគាត់បានចតយានយន្តនៅលើដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៅមក និងបានបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់រហូតមានអ្នកខ្លះបាត់បង់ជីវិតក៏មាន ។

ជាមួយនឹងវិធានការរបស់អាជ្ញាធរស្រុកប្រាសាទបាគងនេះ ប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន បានឲ្យដឹងថា ពួកគាត់មិនបានជំទាស់តវ៉ាជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់នេះទេ ហើយពួកគាត់ក៏បានស្ម័គ្រចិត្តរុះរើតាមចំណាត់ការរបស់អាជ្ញាធរ ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលមានមុខរបរលក់ក្រឡាន ក៏ធ្លាប់បានស្នើទៅអាជ្ញាធរស្រុក ដើម្បីជួយរៀបចំធ្វើជាផ្សារលក់ក្រឡានមួយ ដោយហេតុថា ពួកគាត់ក៏ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ ខណៈលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុក មានការព្រួយបារម្ភណាស់ចំពោះសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប៉ុន្តែការបង្កើតផ្សារក្រឡាននេះ មានបញ្ហាប្រឈមច្រើន ដូចជាការស្វែងរកទីតាំង និងការស្រុះស្រួលរវាងអាជីវករដូចគ្នាជាដើម ៕
អត្ថបទ៖ គឿនវេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


