ព័ត៌មានជាតិ
កម្ពុជាជាប្រទេសដំបូងគេ នៅអាស៊ី លើកិច្ចការអនុវត្តន៍ជាគំរូ ក្នុងកម្មវិធីភាពជាដៃគូប្រចាំប្រទេស
ជាមោទនភាពបំផុតសម្រាប់កម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសទទួលបានការអនុវត្តជាគំរូលើកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដំបូងគេបង្អស់នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ(UNIDO)។

នេះជាការលើកឡើងរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីចុះហត្ថលេខាតាមប្រព័ន្ធ Online ស្តីពីកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) សម្រាប់ប្រទេសកម្ពុជានិងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៍ជាមួយអង្គការ អភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO)នាថ្ងៃម្សិលម៉ិញនៅទីស្តីការក្រសួង។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងថា នេះជាមោទនភាពធំធេងមួយដែលកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសទទួលបានការអនុវត្តជាគំរូលើកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដំបូងគេនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ(UNIDO)។ ភាពជោគជ័យនេះ កើតឡើងតាមរយៈដំណើរទស្សនកិច្ចស្វែងរកការពិតរបស់ ឯកឧត្តម លី យ៉ុង អគ្គនាយកអង្គការ (UNIDO) នៅកម្ពុជាកាលពីកំឡុងខែមេសា ឆ្នាំ២០១៧ ហើយមានជំនួបសវនាការប្រកបដោយផ្លែផ្កាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់មក នៅទីក្រុង VIENNA ប្រទេសស្វីស។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានបន្ថែមថា ការដាក់ឲ្យដំណើរការជាផ្លូវការនៃ PCP នេះ គឺមានភាពទាន់ពេលវេលានិងចាំបាច់នៅពេលដែលយើងត្រូវរួមកម្លាំងនិងកៀរគរប្រភពធនធាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 និងដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់យើងក្នុង“ ភាពប្រក្រតីថ្មីឡើងវិញ” ។ ឆ្លៀតក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយរួមមានមកពីសហគមន៍អឺរ៉ុប រដ្ឋាភិបាលកូរ៉េ-ចិន-ទីភ្នាក់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសស្វីស (SDC) និងអង្គការបរិស្ថានសកល (GEF) ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ និងបច្ចេកទេស លើវិស័យអាទិភាពជាច្រើន ក្រោមក្របខណ្ឌ PCP នេះ។

លោក លី យ៉ុង អគ្គនាយកអង្គការ UNIDO បានថ្លែងនូវចំណាប់អារម្មណ៍ពីវាគ្មិនបរទេសសំខាន់ៗ ជាបន្តបន្ទាប់ ដោយបានបង្ហាញពីការមើលឃើញនៃផលរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងកិច្ចសហការពង្រឹងក្នុងភាពជាដៃគូសម្រាប់ការចូលរួមអនុវត្តន៍ឲ្យបានជោគជ័យនៃកម្មវិធី PCP ដ៏មានសារៈសំខាន់នេះរួចមក អង្គពិធីបានរៀបចំពិធីចុះហត្ថលេខាតាមប្រព័ន្ធ Online រវាងលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាមួយលោកពីទីក្រុង VIENNA ប្រទេសស្វីស និងរវាងលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាមួយលោកសុខ ណារិន ប្រធានតំណាងអង្គការ UNIDO កម្ពុជា នៅទីស្តីការក្រសួង ស្តីពីការអនុវត្តន៍កម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) សម្រាប់ប្រទេសកម្ពុជា និងកម្មវិធីស្តារសហគ្រាសកសិ-ចំណីអាហារវិស័យទេសចរណ៍ ប្រកបដោយបរិយាកាសរីករាយបំផុតនាថ្ងៃម្សិលម៉ិញនេះ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


