ព័ត៌មានជាតិ
លោក វង សូត ផ្តាំផ្ញើមន្ត្រីទើបទទួលតំណែងថ្មី ត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តាំផ្ញើដល់មន្ត្រីទើបទទួលតំណែងថ្មី ក៏ដូចក្រុមការងារគ្រប់មូលដ្ឋានទាំងអស់ ត្រូវខិតខំបេ្តជ្ញាចិត្តបម្រើប្រជាពលរដ្ឋឲ្យល្អថែមទៀត តាមដែលអាចធ្វើបាន។ ការលើកឡើងរបស់លោក វង សូត ខាងលើនេះ គឺបានធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ ត្រូវបានធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក-សមាជិកា ដែលចូលរួមផងដែរ។
សូមជម្រាបថា លោក សេន សុខគា ក្របខ័ណ្ឌអនុមន្រ្តីថ្នាក់លេខ ១ ត្រូវបានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ទេរតួនាទីភាកិច្ច និងតែងតាំងមុខតំណែង ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្មី ជំនួសលោក ប៊ុន បូរិន្ទ ដែលត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារ នៅទីស្តីការក្រសួងវិញ។
លោករដ្ឋមន្ត្រី វង សូត បានថ្លែងនូវការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ជាពិសេសអ្នកទើបទទួលតំណែងថ្មី អាជ្ញាធរ មូលដ្ឋាន ក្រុមការងារបន្តចុះជួយតាមឃុំ-ភូមិ ត្រូវទទួលខុសត្រូវឲ្យខ្ពស់ ក្នុងការចុះពិនិត្យលើប័ណ្ណសមធម៌ របស់គ្រួសារក្រីក្រ ដែលទទួលបានផលប្រយោជន៍ ពីរាជរដ្ឋាភិបាល។
ម្យ៉ាងទៀតត្រូវគ្រប់គ្រងឲ្យច្បាស់លាស់ ចំពោះស្ថានភាពជាក់ស្តែង ពោលគឺថា គ្រួសារក្រីក្រពិត ឬមិនពិត និងត្រួតពិនិត្យលើប័ណ្ណសមធម៌តាមលក្ខខណ្ឌ ដែលត្រូវទទួលបានសាច់ប្រាក់ ពីរាជរដ្ឋាភិបាលកម្ពុជា មានប្រមាណជិត ៣លាននាក់ ដែលត្រូវទទួលបានប្រាក់ឧបត្តម្ភនេះ សរុបទូទាំងប្រទេស។
ជាមួយគ្នានេះលោក វង សូត ក៏បានជំរុញដល់មន្ត្រីទាំងអស់ ជាពិសេសប្រធានទើបតែងតាំងថ្មី ត្រូវបន្តការងារមួយនេះឲ្យខ្ជាប់ខ្ជួន តាមទិសដៅ និងយុត្តសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចពាក្យស្លោក មួយពោលថា (យើងមិនទុកនរណាម្នាក់ ជួបការលំបាក ដោយមិនបានដោះស្រាយ)៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ