ព័ត៌មានជាតិ
កម្ពុជា មានគម្រោងសាងសង់ផែនេសាទ សហគមន៍ នៅតាមខេត្តជាប់សមុទ្រ
ប្រទេសកម្ពុជា មានគម្រោងសាងសង់ផែនេសាទសហគមន៍ នៅតាមខេត្តជាប់សមុទ្រ ដើម្បីធ្វើការកែលម្អផលនេសាទសមុទ្រនៅក្នុងសហគមន៍ ជាពិសេសការគ្រប់គ្រងកាកសំណល់ និងផលប៉ះពាល់ធនធានជលផលក្នុងសហគមន៍នេសាទ ពង្រឹងធនធានធម្មជាតិសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ។
គម្រោងសាងសង់ផែនេសាទសមុទ្រនេះ ត្រូវបានលើកមកពិភាក្សា កាលពីរសៀលថ្ងៃទី ១៧ ខែកម្ភៈ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុក្នុងកិច្ចប្រជុំគម្រោង ស្តីពី ការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោល បំណង ដើម្បីបង្ហាញលទ្ធផល ដែលបានពីការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យ ពាក់ព័ន្ធនឹងគម្រោង និងការពិគ្រោះយោបល់លើគោលដៅ និងលទ្ធផលរំពឹងទុកនៃគម្រោង ព្រមទាំងស្នើសុំកិច្ចសហការ និងការគាំទ្រពីអាជ្ញាធរខេត្តតំបន់ឆ្នេរទាំង ៤ ពិសេសខេត្តព្រះសីហនុ ក្នុងការរៀបចំគម្រោងខាងលើឲ្យទទួលបានជោគជ័យ ដោយមានការគាំទ្របច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។
លោកបានបន្តថា គម្រោងនោះក៏នឹងមានការស្នើសុំ សាងសង់ផែនេសាទដែលមានគុណភាព ដើម្បីធ្វើការកែលម្អផលនេសាទសមុទ្រនៅក្នុងសហគមន៍ ជាពិសេសការគ្រប់គ្រងកាកសំណល់ និងផលប៉ះពាល់ធនធានជលផលក្នុងសហ គមន៍នេសាទ ពង្រឹងធនធានធម្មជាតិសមុទ្រ សម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងនោះយើងក៏មានគម្រោង និងវិធានការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ធនធានជលផលសមុទ្រផងដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍នូវគម្រោងសាងសង់ផែនេសាទសហគមន៍ ដែលទាមទារឲ្យមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ។ ក្នុងនោះលោកអភិបាលខេត្ត បានផ្តល់ជម្រើសពីរ ដើម្បីធ្វើការសិក្សា។ ទី១.នៅស្រុកស្ទឹងហាវ ព្រោះទីនោះមានប្រជានេសាទច្រើន។ ទី២.តំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ទីនោះមានការប្រមូលផ្តុំផលនេសាទ។ លោកអភិបាលខេត្តបានបន្តថាចំពោះការការពារ និងអភិរក្សព្រៃកោងកាងនៅខេត្តព្រះសីហនុ មានសម្បូរនៅតាមតំបន់ព្រែកកំពង់ស្មាច់ និងព្រែកទឹកសាប ក្នុងស្រុកព្រៃនប់។
លោកអភិបាលខេត្ត ក៏បានស្នើសុំឲ្យធនាគារអភិវឌ្ឍអាស៊ី ជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ពីការកាប់បំផ្លាញមកជាការថែរក្សាការពារ អភិរក្ស ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជានេសាទក្នុងសហគមន៍។
លោក Lindsay Saunders ប្រធានក្រុមការងារ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដែលជាគម្រោងជួយកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរ និងការប្រែប្រួលអាកាសធាតុ ពង្រឹងធនធានជលផលសមុទ្រក្នុងនោះ មានដូចជា ១.ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ២.ការធ្វើឲ្យប្រសើរនូវហេដ្ឋារចនា សម្ព័ន្ធតាមបណ្តោយឆ្នេរ ៣.ជួយដល់វិស័យឯកជន ក្នុងការផ្តល់ឥណទានដល់វិស័យឯកជន ៤.បង្កើតមធ្យោបាយប្រភពហិរញ្ញទានគាំទ្រដល់វិស័យឯកជននៅតាមតំបន់ឆ្នេរ។ ធ្វើការទំនាក់ទំនងការងារនេសាទ និងជួយកាត់បន្ថយផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាង ១ហិកតាអាចផ្តល់ចំណូល ៣,៥០០ដុល្លាក្នុងមួយឆ្នាំ។ ដូច្នេះត្រូវរួមគ្នាអភិរក្សព្រៃកោងកាង ដែលនៅសល់ប្រមាណ ៥០,០០០ម៉ឺនហិកតាឲ្យនៅវង់វង្ស៕
អត្ថបទ៖ សំអឿន




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


