ព័ត៌មានជាតិ
ទូតជប៉ុន សន្យាជំរុញអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
លោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសន្យាថា នឹងជួ យជំរុញអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ខណៈគិតត្រឹមដំណាច់ខែមករាឆ្នាំនេះ CDC បានចុះបញ្ជីក្រុមហ៊ុនជប៉ុន ១៤៧គម្រោង មានទុនវិនិយោគ ២,៩ប៊ីលានដុល្លារ។ ការសន្យា របស់លោកឯកអគ្គរដ្ឋទូចនេះ បានធ្វើឡើងកាល ពីចុងសប្តាហ៍នេះ ក្នុងកិច្ចប្រជុំលើកទី ២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋរបស់កម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងសកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ហើយដែលប្រការនេះនឹងដើរតួជាសារវិជ្ជមាន សម្រាប់ទាក់ទាញវិនិយោគិនជប៉ុន មកបណ្តាក់ទុននៅកម្ពុជា បន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញផ្លូវការប្ដេជ្ញាចិត្ត ក្នុងការបន្តចូលរួមសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ច នៃប្រទេសទាំងពីរ។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីទំនាក់ទំនង ដែលកាន់តែល្អប្រសើរ ដែលត្រូវបានសបញ្ជាក់តាមរយៈជំនួប រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដូចជាជំនួបពិភាក្សាតាទូរស័ព្ទ រវាងសម្តេចតេជជានាយករដ្ឋមន្ត្រី ជាមួយលោកនាយករដ្ឋមន្តី ជប៉ុន កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ និងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំជប៉ុន នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុននាសប្ដាហ៍នេះ។
លោករដ្ឋមន្ត្រីប្រតិភូ បានរំលេចពីច្បាប់ ស្តីពី វិនិយោតថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានអនុម័ត និងប្រកាសឲ្យប្រើកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ដែលបានកំពុងក្លាយជាមូលដ្ឋានគតិយុត្តិ ដ៏រឹងមាំមួយទៀតរបស់កម្ពុជា សម្រាប់ពាក់ទាញការវិនិយោគ និងជួយជំរុញដល់ការស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រីប្រតិភូ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសកម្មភាពវិនិយោគ របស់វិនិយោគិនជប៉ុន ទាំងអស់ក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម ចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតជប៉ុន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយ តប ប្រកបដោយភាពទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់ វិនិយោគិនជប៉ុន ដែលបានផ្តល់សេវាថែទាំយ៉ាងល្អប្រសើរ និងភាពកក់ក្តៅដល់វិនិយោគិនជប៉ុន។
គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍និងបានចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ១៤៧គម្រោង ក្នុងទុនវិនិយោគទឹកប្រាក់ប្រមាណ ២,៩ប៊ីលានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន



-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


