Connect with us

ព័ត៌មានជាតិ

​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​តុលាការ​​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ

បានផុស

នៅ

ជនសង្ស័យជាប់ចោទពីបទរំលោភ​សេពសន្ថវៈ:​ម្នាក់ ត្រូវបាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ ចាប់​ខ្លួន​តាមដីកា ក្រោយ​ប្រព្រឹត្ត​ល្មើស និងបានរត់គេចខ្លួនបានជិតមួយឆ្នាំ។ 
 
ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែធ្នូ  ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី ដោយ​កម្លាំង​ជំនាញ នៃ​អធិការ​ដ្ឋាន​​នគរបាល​ស្រុក​ព្រៃ​កប្បាស​ សហការជាមួយកម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ព្រៃ​ផ្តៅ​​ នៅចំណុច​ភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ​​ ។ 
 
ជនសង្ស័យមានឈ្មោះ​  ស៊ុន ស៊ីណា​ ​ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ​  មានទីលំនៅ​បច្ចុប្បន្ន​ ក្នុងភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ​ ស្រុកព្រៃកប្បាស។ 
 
លោក ឡេង​ ប៊ុនឡុង អធិការ​ស្រុកព្រៃកប្បាស ​​បានបញ្ជាក់ថា​ ជនសង្ស័យ ​ត្រូវបានសមត្ថកិច្ចចាប់​ខ្លួនតាម​ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៤៧៥/២០២០ របស់សាលាដំបូងខេត្តតាកែវ​ ពាក់ព័ន្ធនិងករណី​រំលោភ​សេព​សន្ថវៈ​ ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃផ្តៅ​ត្បូង​  ឃុំព្រៃផ្តៅ​ ស្រុកព្រៃក​ប្បាស ខេត្តតា​កែវ​  កាលពីថ្ងៃទី​១៦ ខែ​ធ្នូ​ ឆ្នាំ២០​១៩ ។  
 
បច្ចុប្បន្ន​ជន​ត្រូវ​​ចោទ​ ត្រូវបានកម្លាំងជំនាញស្រុកព្រៃកប្បាស បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាននគរបាល​ខេត្តតា​កែវ​ ដើម្បីចាត់ការបន្ត៕
 
អត្ថបទ ៖ វីរៈ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម