Connect with us

ព័ត៌មានជាតិ

ចំនួនសរុប និងប្រភេទវ៉ាក់សាំងកូវីដ-១៩ បាន និងកំពុងប្រើប្រាស់នៅកម្ពុជា

បានផុស

នៅ

កម្ពុជា​ ជាប្រទេសដែលបាន​ចាក់​ថ្នាំ​បង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋបាន​​ពេញលេញ ​ជាង​ប្រទេស​អាស៊ី​ដទៃ​ទៀត។ មន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា មានវ៉ាក់សាំងកូវីដ-១៩ ទាំងបានពីការបញ្ជាទិញ និងជំនួញ រហូតជិត ៤៤ លានដូស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងថា មកដល់នេះ កម្ពុជាមានវ៉ាក់សាំងបង្ការ និងទប់ស្កាត់ការឆ្លង និងការវាយលុកធ្ងន់ធ្ងរពីជំងឺកូវីដ-១៩  ចំនួន ៤៣ ៧៩២ ៥៣០ ដូស។ លោកស្រីបញ្ជាក់បន្តថា វ៉ាក់សាំងដែលកម្ពុជាបាន និងកំពុងប្រើប្រាស់ទាំងអស់ សុទ្ធតែជាប្រភេទវ៉ាក់សាំងដែលស្ថិតនៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក និងអាចទទួលទុកចិត្តបាន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា វ៉ាក់សាំងទាំងនោះមាន ប្រភេទ ស៊ីណូហ្វាម ចំនួន ៧,៨ លានដូស ទាំងវ៉ាក់សាំងដែលជាការបញ្ជាទិញ និងជំនួយពីសាធារណរដ្ឋប្រជាមាណិតចិន។ វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២៩ លាន ៤២៤ ៨០០ ដូស។ អាស្ត្រាហ្សេណេកា ជាជំនួយពី មជ្ឈមណ្ឌលសម្ព័ន្ធកូវ៉ាក់ ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក និងអង្គការ យូនីសេហ្វ និងប្រទេសធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី មានវ៉ាក់សាំងប្រភេទ កូវីសែល (COVISHIELD) ៣២៤ ពាន់ដូស, អាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយ របស់ប្រទេសជប៉ុន ១លាន ៣១៥ ៥០០ ដូស,  អាស្ត្រាហ្សេនីកា ជំនួយ របស់ប្រទេសអង់គ្លេស ៤១៥ ០៤០ ដូស, អាស្ត្រាហ្សេនីកា ផលិតនៅ កូរ៉េ ជាជំនួយរបស់ មជ្ឈមណ្ឌលកូវ៉ាក់ ៣២៤ ០០០ ដូស, អាស្ត្រាហ្សេនីកា ជំនួយ របស់ប្រទសហូឡង់ ២៩០ ៤០០ ដូស, អាស្ត្រាហ្សេនីកា ជំនួយ របស់ប្រទេសប៉ូឡូញ ៣០០ ពាន់ដូស, វ៉ាក់សាំង ចនសុន និងចនសុន ជំនួយសហរដ្ឋអាមេរិក ១ ០៦០ ១០០ ដូស, វ៉ាក់សាំង ម៉ូឌីណា ១៨៨ ១៦០ ដូស, វ៉ាក់សាំង Pfizer ជាជំនួយរបស់ប្រទេស អូស្ដាលី ២ ៣៥០ ៥៣០ ដូស។

រដ្ឋលេខាក្រសួងសុខាភិបាល រូបនេះ បញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងទាំងជិត ៤៤លានដូសនោះ ត្រូវបានកម្ពុជាប្រើប្រាស់ដើម្បីចាក់ជូន ក្រុមជួរមុខ ក្រុមអ្នកប្រឈមខ្ពស់ និងប្រជាពលរដ្ឋ អស់ជាច្រើនមកហើយ ដោយមកដល់ពេលនេះនៅសល់ប្រហែល ជាង ៩ លានដូស ដែលមាននៅតាមបណ្ដារាជធានីខេត្ត និងឃ្លាំងវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលផង។ លោកស្រី អះអាងថា វ៉ាក់សាំងដែលនៅសល់ គឺមានចំនួនគ្រប់គ្រាន់សម្រាប់ចាក់ដូសទី៣ ឬដូសជំរុញ នៅគ្រប់ក្រុមអាយុ ក៏ដូចជាសម្រាប់ក្រុមកុមារអាយុពី៣ឆ្នាំ ទៅ ៥ឆ្នាំ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋសូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទៅដូសមូលដ្ឋាន និងដូសជំរុញ នៅគ្រប់ទីតាំងចាក់វ៉ាក់សាំងគ្រប់រាជធានីខេត្ត ដើម្បីបង្ការ និងទប់ស្កាត់ការវាយលុកធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ក៏ដូចជាប្រភេទមេរោគបំប្លែងថ្មី ទន្ទឹមនឹងការអនុវត្តវិធានការ ៣កុំ ៣ការពារ ដោយម៉ឺងម៉ាត់។

គួរបញ្ជាក់ថា គិតត្រឹមយប់ម្សិលមិញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមាន៖
– លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។
– លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។
– លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,៣១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។
– លើកុមារអាយុ ០៥ឆ្នាំ មាន ១០៨,៩៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។
– លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ០,០០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
ជាលទ្ធផល កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបាន ៨៩,៩៩% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣៧ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម