Connect with us

ព័ត៌មានជាតិ

សិប្បករ​វ័យក្មេង ​​កែច្នៃ​សម្បក​កង់ឡាន​ម៉ូតូ​ចាស់ៗ​ ជា​គ្រឿងតែងលំអ

បានផុស

នៅ

​សិប្បកម្ម​កែច្នៃ​ពី​សម្បក​កង់ឡាន កង់​ម៉ូតូ​ចាស់ៗ​ឲ្យ​ក្លាយទៅគ្រឿងតែងលំអ មាន​ តុ កៅអី​ ​ ​ឋិត​នៅ​ក្នុង​ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​ទើប​តែ​នឹង​បង្កើត​ឡើង​ថ្មីៗ​នេះ​ នឹង​ជា​ការ​សាកល្បង​អាជីវកម្ម​ជា​លើកដំបូង ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សឿង សួគ៌ា ម្ចាស់​សិប្បកម្ម​កែច្នៃ​ពី​សម្បក​កង់ឡាន និង​ម៉ូតូ​ចាស់ៗ​ដែល​មាន​វ័យ​នៅ​ក្មេង​ តែ​មាន​គំនិត​កែច្នៃ​វត្ថុ​ដើម ​ដែល​បែរ​ក្លាយ​ពី​សំរាម​អេតចាយ​ឲ្យ​ទៅជា​គ្រឿង​សង្ហា​រិម​យ៉ាង​ស្រស់​ស្អាត​ជាទី​ចាប់អារម្មណ៍​អ្ នក​យក​ទៅ​ប្រើ​ប្រាស់​។​ លោក​សួគ៌ា​បន្ត​ថា ​អាជីវកម្ម​កែច្នៃ​នេះ ​ជា​លើកដំបូង​របស់ខ្ញុំ ហើយក៏​ជា​ការ​សាកល្បង ​ក្នុង​មុខរបរ​សិប្បកម្ម​នេះ​ដែរ​។​ ពី​មុន​មក​ខ្ញុំ​រៀន​សូត្រ​ជំនាញ​គណនេយ្យ​ករ ដោយ​នឹក​មិន​ដល់​ថា​ចង់​ចាប់​ផ្តើម​អាជីវកម្ម​នេះ ​នៅ​ពេល​ដែល​បាន​ឃើញ​គេ​បោះ​បង់​ចោល​នៅ​សម្បក​កង់ឡាន សម្បក​កង់​ម៉ូតូ​ចាស់ៗ​ក៏​បែកគំនិត​ចង់​យក​របស់​ទាំង​នោះ​មក​កែច្នៃ​ឡើងវិញ ​និង​ក៏​ជា​ការ​ចូលរួម​សម្អាត​បរិស្ថាន​ផង​ដែរ​។​ លោក សួគ៌ា បាន​បន្ថែមទៀតថា​ សិប្បកម្ម​កែច្នៃ​នេះ ​ទើបតែ​បង្កើត​ឡើង​ថ្មីៗ​នេះ ​នឹង​ក៏​ធ្លាប់​បង្ហាញ​វត្តមាន​ក្នុង​ពិព័រណ៍​កោះ​ពេជ្រ​កន្លង​ទៅ​នេះ​។​

សិប្បកម្ម​កែច្នៃ​របស់​សិប្បករ​វ័យ​ក្មេង​រូប​នេះ ​បាន​យក​សម្បក​កង់ឡាន​និង​សម្បក​កង់​ម៉ូតូ​ចាស់ៗ​មក​កែច្នៃ​ជា​តុ កៅអី ផើង​ផ្កា ទោង ​រូប​សត្វ​និង​របស់​លម្អ​ផ្ទះ​ច្រើន​ទៀត​ ដោយ​ក្នុង​នោះ​ តុ និង​កៅអី​មាន​២​ប្រភេទ តុ​កៅអី​ប្រភេទ​ទាប លក់​ចេញថ្លៃ​១២០​ដុល្លារ តុ​កៅអី​ប្រភេទ​ខ្ពស់​លក់​ចេញថ្លៃ​១៥០​ដុល្លារ ​ចំពោះ​គុណភាព​ប្រើប្រាស់​ជាប់​បាន​យូរ​ដូចជា​ឈើ​និង​ដែក​ដែរ​៕

អត្ថបទ៖ ​កញ្ញា វ៉ាត

សូមចុចអាន៖ ​​កសិករ​ក្នុងឃុំភ្នំលៀប ទទួលបានការ​បណ្ដុះបណ្ដាល​ជំនាញ​​ចិញ្ចឹមសត្វ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម២ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម