ព័ត៌មានជាតិ
ខេត្តព្រះសីហនុចាប់ផ្តើមអភិរក្សព្រែកកំពង់ស្មាច់ក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ
ខេត្តព្រះសីហនុបានអនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ក្នុងស្រុកព្រៃនប់ ដើម្បីអភិរក្សនិងប្រែក្លាយតំបន់នេះជាតំបន់អេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ។

ថ្លែងក្នុងឱកាសចូលរួមកិច្ចប្រជុំអនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ក្នុងស្រុកព្រៃនប់កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ លោក គង់ វិតាណៈ អភិបាលរងខេត្តបានមានប្រសាសន៍ថា ព្រែកកំពង់ស្មាច់ជាតំបន់ដែលមានសក្តានុពលសម្បូរបែប នៃធម្មជាតិតំបន់ឆ្នេរមានដូចជា ព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ក្តាម បង្គា ។ល។ ស្រុកព្រៃនប់ មានព្រែក៣សំខាន់ៗមានដូចជា ព្រែកទឹកសាប ព្រែកកំពង់ស្មាច់ និងព្រែកទាល់។ ដោយឡែកព្រែកកំពង់ស្មាច់មានទេសភាពស្រស់ស្អាត និងប្រព័ន្ធអេកូឡូស៊ីល្អបំផុតមានដែននេសាទសម្រាប់សហគមនេសាទតំបន់ឆ្នេរគ្របដណ្ដប់ដោយព្រៃកោងកាងដ៏វិសេសវិសាល។

លោកបានបន្តថា ព្រែកកំពង់ស្មាច់ទទួលប្រភពទឹកពីដៃស្ទឹងតូចធំចំនួន១៦ហើយ ព្រែកនេះមានកោងកាងចំនួន៣៩ប្រភេទ ដោយ២៣ប្រភេទដាំដុះឡើងវិញ និង១៦ប្រភេទដុះក្នុងតំបន់តែម្ដង ហើយវាមានកម្ពស់២៥ម៉ែត្រ អង្កត់ផ្ចិត ០,៨០ម៉ែត្រ អំណោយផលដល់ប្រភេទខ្យងសមុទ្រ គ្រែងឈាម និងក្តាមព្រមទាំងមានសត្វល្មូន និងសត្វស្លាបជាច្រើនប្រភេទទៀត។
លោកអភិបាលរងខេត្តបានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវទស្សនវិស័យផែនការគ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ខេត្តបានកំណត់នូវគោលដៅចំនួន៤៖ ទី១.ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពធនធានជលផលសមុទ្រ និងជីវ:ចម្រុះដែលបាត់បង់ក្នុងតំបន់ព្រែកកំពង់ស្មាច់ ២.ការពារ និងអភិរក្សនូវប្រភេទសត្វកម្រ ងាយរងគ្រោះ និងទីជម្រករបស់វា ៣.លើកកម្ពស់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យប្រសើរឡើង និង៤.ពង្រឹងនូវអភិបាលកិច្ចល្អក្នុងតំបន់ព្រែកកំពង់ស្មាច់ទាំងសមត្ថភាពក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ និងជីវៈចម្រុះក្នុងតំបន់ព្រែកកំពង់ស្មាច់ប្រកបដោយនិរន្តរភាព។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលបានដឹកនាំកិច្ចប្រជុំបានមានប្រសាសន៍បញ្ជាក់ថា យើងត្រូវកំណត់តួលេខផ្ទៃដីដែលត្រូវដាំដុះព្រៃកោងកាងឱ្យបានច្បាស់លាស់។ ទន្ទឹមនោះត្រូវធ្វើការឯកភាពគ្នាកំណត់ដែនជលផលព្រែកកំពង់ស្មាច់ដើម្បីធានាថា ធនធានព្រៃកោងកាង និងជីវ:ចំរុះនានាត្រូវបានការពារ និងអភិរក្សតាមរយៈការបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ។
លោកអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក និងឃុំត្រូវរៀបចំចលនាបំផុសបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមនេសាទកុំឱ្យកាប់បំផ្លាញព្រៃកោងកាង ដោយត្រូវរួមគ្នាថែរក្សា អភិរក្ស និងដាំដុះព្រៃកោងកាងនៅក្នុងដែនសហគមនេសាទឡើងវិញ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ៕
អត្ថបទ៖ សំអឿន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


