ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ អតីតនិស្សិតខ្មែរ ២៣នាក់ នៅអ៊ុយក្រែន មានសុវត្ថិភាពជាធម្មតាទេ
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានឲ្យដឹងបន្ថែម ពីព័ត៌មានទាក់ទងអតីតនិស្សិតខ្មែរ ២៣នាក់ នៅប្រទេសអ៊ុយក្រែន ដោយបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នា មានសុវត្ថិភាពជាធម្មតា មិនមានអ្វីកើតឡើងនោះទេ។
លោក ជុំ សុន្ទរី បញ្ជាក់យ៉ាងដូច្នេះថា «បន្ថែមលើព័ត៌មាន ដែលបានជំរាបជូន កាលពីថ្ងៃទី ២៥ កុម្ភៈហើយនិងព្រឹក និងរសៀលថ្ងៃទី ២៦ កុម្ភៈ ខ្ញុំសូមជំរាបជូនថា ស្ថានទូតយើងប្រចាំ នៅប្រទេសរុស្សី បានរក្សាទំនាក់ទំនងជាប់ ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន ២៣នាក់ ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ នៅប្រទេសអ៊ុយក្រែន»។
បើតាមលោក ជុំ សុន្ទរី តាមព័ត៌មានដែលស្ថានទូតទទួលបាន នៅថ្ងៃទី ២៧ ខែកុម្ភៈ ពួកគាត់ទាំងអស់គ្នា មានសុវត្ថភាពជាធម្មតាទេ។ ពួកគាត់ក៏បានឲ្យដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី ១៨ឆ្នាំ ទៅ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស។
សូមបញ្ជាក់ថា អតីតនិស្សិតកម្ពុជា នៅប្រទេសអ៊ុយក្រេននេះ បានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី ៨០ និងដើមទស្សវត្សទី ៩០ ម្លេះ មានចំនួន ២៣នាក់ ហើយបច្ចុប្បន្នកំពុង់រស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


