ព័ត៌មានជាតិ
បច្ចុប្បន្នភាពពីការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនសាជីវកម្មចិន COFCO បានជួបប្រជុំដើម្បីពិនិត្យមើលលើការងារនាំចេញអង្ករពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន កាលពីពេលថ្មីៗនេះ។

តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញ លទ្ធផលដែលសម្រេចបានលើការអនុវត្តបានទាំងស្រុងនូវអនុស្សរណៈយោគយល់លើកទី៥ ចំនួន ៤០ ម៉ឺនតោន ដែលបានបញ្ចប់ ក្នុងខែតុលា ឆ្នាំ២០២១ និងបានធ្វើការចាប់ផ្តើមអនុវត្តន៍ការបញ្ជាទិញអង្ករតាមអនុស្សរណៈយោគយល់លើកទី៦ បានចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ លឿនជាងការរំពឹងទុកមួយខែ ដែលគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២២ បរិមាណអង្ករចំនួន ១១៣ ០០០ តោន បានធ្វើការចុះកិច្ចសន្យាបញ្ជាទិញរួចរាល់ ហើយចំនួន ៨៦ ០០០តោន ក៏បានប្រគល់ជូនអ្នកបញ្ជាទិញរួចរាល់ផងដែរ។

សម្រាប់ខែមករា និង ខែកុម្ភៈ ឆ្នាំ២០២២ បរិមាណអង្ករចំនួន ៥២ ០៥៧ តោន ក្នុងចំណោមបរិមាណអង្ករសរុបដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនត្រូវបានទិញតាមរយៈក្រុមហ៊ុនសាជីវកម្ម COFCO ដែលបរិមាណនេះមានកំណើនចំនួន ៥៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីពាក់ព័ន្ធ បានធ្វើការចែករំលែកព័ត៌មានអំពីការរីកចម្រើន ជាពិសេសការពេញនិយម និងចាប់ផ្តើមមានតម្រូវការខ្ពស់លើអង្ករក្រអូបប្រភេទសែនក្រអូប និងបានពិភាក្សាលើការប្រឈមមួយចំនួនដែលត្រូវដោះស្រាយរួមគ្នាក្នុងគោលបំណងជំរុញឱ្យការអនុវត្តលើអនុស្សរណៈយោគយល់ចំនួន ៤០ម៉ឺនតោន ដែលបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានសម្រេចតាមផែនការ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ដឹកនាំលោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងលោកស្រី Luu Ying អគ្គនាយកក្រុមហ៊ុនសាជីវកម្មចិន COFCO និងចូលរួមតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា មានឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធ លោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធ និង លោក ឡាយ ឈុនហួ អនុប្រធានសហព័ន្ធ៕

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


