Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋានលោកតា ឃ្លាំងមឿង ជាកន្លែងបូជាដ៏ស័ក្ដិសិទ្ធិ និងបានទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តរាល់ថ្ងៃ

បានផុស

នៅ

រូបសំណាក់ និងរណ្តៅដែលលោកតា ឃ្លាំងមឿង លោតចុះជាកន្លែងបូរ៍ជាមួយដ៏ស័ក្ដិសិទ្ធតាំងពីយូលង់រហូតមកដល់បច្ចុប្បន្ន ដែលនៅទីនោះបានក្លាយជារមណីយដ្ឋានដែលមានអ្នកទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តជារៀងរាល់ថ្ងៃ ថែមទាំងប្រមូលបានប្រាក់កសាងសមិទ្ធផលជាបន្តបន្ទាប់ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីយដ្ឋានឧកញ៉ាឃ្លាំមឿង ស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន មានចម្ងាយប្រមាណជា៦គីឡូ​មែត្រពីទីរួមខេត្តពោធិ៍សាត់ គឺជារមណីយដ្ឋានមួយដែលមានការទាក់ទាញ និងមានការចូលចិត្តគឺជាកន្លែង​បូជាមួយដ៏ស័ក្ដិសិទ្ធ ហើយប្រជាជននៅក្នុងខេត្តពោធិសាត់តែងតែមានជំនឿទៅលើលោកតា ឃ្លាំងមឿង ហើយបានយកដង្វាយទៅថ្វាយដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើនពីលោកតាទៀតផង។

បើតាមលោក ខាន់ សុផាត អ្នកគ្រប់គ្រងនៅទីនោះបានលើឡើងថា ទីផ្នូរលោកឧកញ៉ាឃ្លាំងមឿង និងជំទាវ ខាន់ ខៀវ ដែលជារណ្តៅលោកឧកញ៉ា មឿង បានលោតនោះត្រូវបានបានរក្សាការពារទុកមកដល់សព្វថ្ងៃ ដោយធ្វើជាអគារមួយមានក្បាច់រចនាយ៉ាងស្រស់ស្អាតគ្របពីលើ ហើយនៅកៀនជញ្ជាំងពីក្រោយរណ្ដៅ ឬផ្នូរនេះ គេបានសាងរូបសំណាកលោកឧកញ៉ា និងជំទាវ តម្កល់ឱ្យឈរចង្អុលបែរមុខទៅរកកន្លែង ដែលគាត់បានលោតនោះ។

លោកបន្តថា បើតាមប្រវត្តិសាស្ត្របានឲ្យដឹងថា លោកតាឃ្លាំងមឿងជាមេទ័ពមួយរូប ដ៏ល្បីល្បាញនៅក្នុងសម័យលង្វែក អ្នកណាក៏តែងតែក្រែងញញើតពីអនុភាពរបស់លោកតាឃ្លាំងមឿងដែរ។ លោកតាឃ្លាំងមឿងបានធ្វើសង្គ្រាមនៅក្នុងសមរភូមិមិនដែលទទួលបរាជ័យសូម្បីតែមួយលើក ធ្វើឱ្យព្រះបាទ ច័ន្ទរាជា ទ្រង់បានសព្វព្រះរាជហរទ័យត្រាសបង្គាប់ឱ្យឧកញ៉ាឃ្លាំងមឿងជាមេទ័ពសេនាដៃស្ដាំរបស់ព្រះអង្គរហូតមក។ នៅថ្ងៃមួយព្រះបាទច័ន្ទរាជក៏បានត្រាស់បង្គាប់ ឧកញ៉ាឃ្លាំងមឿងឱ្យចេញទៅធ្វើសង្គ្រាមការពារខេត្តដែលនៅជាប់ព្រំប្រទល់សៀម ដោយសារតែពួកសៀមវាយសម្រុកចូលមកលឿនពេក ហើយក៏បានដណ្ដើមយកខេត្តបាត់ដំបងបាន ហើយពួកសៀមបម្រុងវាយយកខេត្តពោធិសាត់មួយខេត្តទៀត ទើបធ្វើឱ្យឧកញ៉ាឃ្លាំងមឿងបោះជំរុំនៅក្នុង ខេត្តពោធិ៍សាត់។

ការវាយលុក និង ការឡោមព័ទ្ធ របស់មេទ័ពសៀមអស់រយៈពេលជាយូរខែយូរថ្ងៃក៏នៅតែមិនបានសម្រេច ធ្វើឱ្យឧកញ៉ាឃ្លាំងមឿងបាត់បង់កងទ័ពអស់ជាច្រើននាក់ ការសុំកងទ័ពជំនួយក៏មិនទាន់មកដល់ ហើយឧកញ៉ាឃ្លាំងមឿងក៏បានសម្រេចចិត្តសរសេរសារលិខិតទៅថ្វាយព្រះបាទច័ន្ទរាជាម្ដងទៀត ដោយមានអត្ថន័យថា (បពិតព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ទូលព្រះបង្គំសូមថ្វាយជីវិត ដើម្បីទៅកេណ្ឌទ័ពខ្មោចមកធ្វើចម្បាំងដណ្ដើមយកទឹកដី ដែលបានបាត់បងមកវិញ )។ ឧកញ៉ាឃ្លាំងមឿងសរសេរសារថ្វាយរួចហើយ ក៏បានបញ្ជាកូនទាហានទៅជីករណ្ដៅដែលមានជម្រៅរហូតដល់៣ម៉ែតហើយនៅក្នុងរណ្ដៅនោះត្រូវដាំសុទ្ធតែកាំបិត និងចម្រូងឬស្សីយ៉ាងមុតស្រួច។ឧកញ៉ាឃ្លាំងមឿងបានលោតចូលទៅក្នុងរណ្ដៅភ្លាមមួយរំពេច ស្រាប់តែពេលនោះមានភរិយាព្រមទាំងកូនប្រុសរបស់គាត់ក៏បានលោតចូលទៅក្នុងនោះផងដែរ ហើយក៏មានមេទ័ព ជំនិត២នាក់ក៏ហ៊ានលះបង់ជីវិតទៅតាមបម្រើឧកញ៉ាឃ្លាំងមឿង។ ឧកញ៉ាឃ្លាំងមឿងបានលះបង់ជីវិតទាំងគ្រួសារដើម្បីការពារទឹកដីខ្មែរ។ លុះ៣ថ្ងៃក្រោយមកនាពេលយប់ខែភ្លឺមួយ ស្រាប់តែមានសំឡេងពិណ្យពាទ្យ និង មានសំឡេងស្រែកហ៊ោកញ្ជ្រាវរបស់កងទ័ពខ្មោច ដែលឧកញ៉ាឃ្លាំងមឿងបានទៅកេណ្ឌក៏បានមកដល់ ហើយធ្វើឱ្យកងទ័ពសៀមចុកពោះ រាករូសគ្មានកម្លាំង ក្រោកឈរទៅណាក៏មិនរួច លុះដល់ពេលព្រឹកឡើងកងទ័ពរបស់ឧកញ៉ាឃ្លាំងមឿងដែលនៅរស់ទាំងអស់ ក៏បានចូលទៅចាប់ចងកងទ័ពសៀមទាំងអស់ ដែលបានឡោមព័ទ្ធកងទ័ពឧកញ៉ាឃ្លាំងមឿង។

ចាប់តាំងពីពេលនោះមកស្នាដៃរបស់ឧកញ៉ាឃ្លាំងមឿង ក៏បានចារទុក នៅក្នុងសៀវភៅប្រវត្តិសាស្ត្ររហូតមកដល់ពេលបច្ចុប្បន្ន ហើយក៏មានប្រជាពរដ្ឋជាច្រើនមកគោរពបូជាចំពោះឧកញ៉ាឃ្លាំងមឿងមកដល់សព្វថ្ងៃ៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម