ព័ត៌មានជាតិ
សម្តេចតេជោហ៊ុន សែន នឹងជួបសំណេះសំណាលនិងទទួលទានអាហារជាមួយនាយនាវីនិងពលនាវឹកស្វ័យការពារជើងទឹកជប៉ុននៅល្ងាចថ្ងៃទី១៥មីនា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេបនាបតីតេជោ ហ៊ុន សែន គ្រោងនឹងជួបសំណេះសំណាលជាមួយនាយនាវីនិងពលនាវឹកស្វ័យការពារជើងទឹកជប៉ុននឹងពិសាបាយនៅសណ្ឋាគារសុខាខេត្តព្រះសីហនុនៅល្ងាច ថ្ងៃទី១៥ ខែមីនា ២០២២។ ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះបង្ហាញពីការរឹងចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា ជប៉ុន ដើម្បីអបអរខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនិងខួបលើកទី ៣០នៃថ្ងៃចងចាំការមកដល់នៃកងរក្សាសន្តិភាព របស់ជប៉ុនហៅថា PKO។

កន្លងផុតរយៈពេល ៣០ ឆ្នាំនេះក៏ជាខួបអនុស្សាវរីយ៍ដែលកម្ពុជាត្រូវធ្វើជួនពេលដែលកងនាវារបស់ជប៉ុននឹងចូលមកដល់កំពង់ផែកម្ពុជានៅពាក់កណ្តាលក្នុងខែមីនាខាងមុខ នេះដែលជាផ្នែកមួយនៃសកម្មភាពនៃការរំលឹកខួប៣០ឆ្នាំ នៃកងស្វ័យការពាររបស់ជប៉ុនមកកាន់កម្ពុជាដែលមានពលីកម្មរបស់កងទ័ព កងនគរបាលរបស់ជប៉ុននៅលើទឹកដី កម្ពុជាផងហើយក៏ដំណើរឆ្ពោះទៅអបអរសាទរខួបអនុស្សាវរីយ៍ ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផង។
យោងតាមប្រភពមន្ត្រីកងទ័ពជើងទឹកកម្ពុជាបានឲ្យដឹងថា នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿងប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកគ្រោងនឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនាឆ្នាំ២០២២ ដើម្បីសម្តែងការគួរសមនិងបំពេញទស្សនកិច្ចជាមិត្តភាពនៅកម្ពុជានិងជាការរំលឹកអបអរសាទរ ខួបលើកទី៣០ នៃកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នាវាទី១ ឈ្មោះ URAGA – 463 ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រមានទម្ងន់ផ្ទុក ៥.៦៥០ តោន និងមាននាវិកចំនួន ១២៦ នាក់ ។ នាវាទី២ឈ្មោះ HIRADO – 305 មានបណ្ដោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ជម្រៅទឹក ២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០ តោន និងមាននាវិក ចំនួន៥៤នាក់។ នាវាទាំងពីរគ្រឿងនេះដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីនប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ