ព័ត៌មានជាតិ
លោក អ៊ុន ចាន់ដា ៖ ឆ្នាំ២០២១ សន្តិសុខក្នុងខេត្តកំពង់ចាមរក្សាបានល្អ តែនៅមានបញ្ហាប្រឈមខ្លះត្រូវដោះស្រាយ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា នៅក្នុងឆ្នាំ២០២១កន្លងទៅ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយបានល្អដោយបានបន្តជម្រុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែ នៅមានបញ្ហាសេសស់មួយចំនួនទៀតដែលទាមទារឱ្យរដ្ឋបាលខេត្ត ត្រូវបន្តដោះស្រាយនៅឆ្នាំ២០២២នេះឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២នាព្រឹកថ្ងៃទី១៥ ខែមីនានេះ លោក អ៊ុន ចាន់ដា បានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានសហការ និងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងខេត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោកបន្តថា ចំពោះការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដូចជា បញ្ហាប្រឈម ពិសេសបញ្ហាគ្រឿងញៀនខុសច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ ការបង្ក្រាបល្បែងស៊ីសង ការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ការដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការអនុវត្តដំណើរការនៃការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ នៅមិនទាន់បានចប់សព្វគ្រប់នៅឡើយ។ រីឯ ការឆ្លើយតបនឹងការគ្រប់គ្រងគ្រោះមហន្តរាយដោយធម្មជាតិ ដែលកើតមាននៅក្នុងខេត្ត រួមនឹងការអនុវត្តវិធានការ បទបញ្ជានានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ អាជ្ញាធរមូលដ្ឋាន រួមនឹងកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ និងចាត់វិធានការបង្ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

លោកអភិបាលខេត្តបានបន្ថែមថា«ទន្ទឹមនឹងសមិទ្ធផលទាំងអស់នេះ យើងក៏កត់សម្គាល់ឃើញការងារ ដែលនៅសេសសល់ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់រដ្ឋបាលខេត្តយើង ដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ ហើយថ្នាក់ដឹកនាំខេត្ត បានឯកភាពកំណត់យកទិសដៅ និងបញ្ហាប្រឈមជាចំបងៗ រៀបចំជាប្រធានបទ សម្រាប់ពិភាក្សា នៅតាមក្រុម នាពេលនេះ ផងដែរ »។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្ត លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាត ផ្ដល់នូវការគាំទ្រ និងចូលរួមខិតខំអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផលបញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងផ្ដល់នូវបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារឆ្នាំ២០២២នេះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕
ដោយ ៖ សំអឿន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


