ព័ត៌មានជាតិ
មេបញ្ជាការកងនាវាជើងទឹកជប៉ុន ប្ដេជ្ញាចំពោះសម្ដេចតេជោថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីសុខសន្តិភាពក្នុងតំបន់
ការប្ដេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១ របស់ប្រទេសជប៉ុន ដែលត្រូវបានអនុញ្ញាតិឲ្យចូលជួបសម្តែងការគួរសម នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

លោក អៀង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ លោក Noguchi Yasushi បានសំដែងការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលត្រូវបានធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ ហើយក៏សូមសំដែងអំណរសាទរផងដែរចំពោះខួប៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ PKO។ ជាមួយនោះ លោកក៏បានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេសតាមរយៈលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកកម្មនៅប្រទេសជប៉ុនកន្លងមក។
លោក Noguchi Yasushi ប្ដេជ្ញាជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានធ្វើការស្វាគមន៍ និងបានសំដែងនូវក្ដីរីករាយ ដែលនាវាជប៉ុន បានចូលចតនៅកម្ពុជា ហើយការចូលចតនេះ គឺចំខួប៣០ឆ្នាំ របស់ PKO ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចូលចតនេះ គឺមកឃើញនូវជោគជ័យ នៃប្រតិបត្តិការ PKO កាលពីរយៈពេល៣០ឆ្នាំកន្លងទៅ ។
បើតាមលោក អៀង សុផល្លែត តាមរយៈកិច្ចសហប្រតិបត្តិការ PKO ៣០ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ បានសង្កេតឃើញថា តួនាទីរបស់ជប៉ុន នៅក្នុងឆាកអន្តរជាតិ ក្នុងការស្វែងរកសន្តិភាពកាន់តែមានការរីកចំរើនឡើង ហើយ PKO ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ នូវបានជួយជំរុញការអភិវឌ្ឍនៅកម្ពុជាថែមទៀតផង។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្ដេចពិតជាមានមោទនភាពណាស់ចំពោះកិច្ចប្រតិបត្តិការរបស់ PKO ហើយសម្ដេចបានលើកទឹកចិត្ត ឲ្យបន្តកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាពនិងគោរពច្បាប់ឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នាវាជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ដែលមានឈ្មោះ JS URAGA និង JS HIRADO បានចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។ នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


