Connect with us

ព័ត៌មានជាតិ

មន្ទីរកិច្ចការនារីខេត្តកែប រៀបចំពិធីអបអរសាទរខួបលើកទី ១១១​ ទិវាអន្តរជាតិនារី ៨មីនា​ ឆ្នាំ ២០២២

បានផុស

នៅ

មន្ទីរ​កិច្ចការនារីខេត្តកែប​ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព លោក សំ សារីន ប្រធានក្រុមប្រឹក្សា លោកបណ្ឌិត សោម ពីសិដ្ឋ អភិបាល​ នៃ គណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា និងមានការអញ្ជើញចូលរួម ពីសំណាក់តំណាងសាលាដំបូងខេត្តកែប​ ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្ត​ លោក លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​ ​តំណាងកងកម្លាំងទាំង ៣ ប្រភេទ​ ប្រធានមន្ទីរ​ អនុប្រធានមន្ទីរ​អង្គភាព​ជុំវិញខេត្ត​ និង​មន្ត្រី​រាជការ​ជានារី​គ្រប់មន្ទីរអង្គភាពផងដែរ។

បើតាមរបាយការណ៍ របស់លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប​ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ ដើម្បីឆ្លើយតប នឹងវិស័យយុទ្ធសាស្រ្តកិច្ចការពារផ្លូវច្បាប់លើស្រ្តី និងកុមារ មន្ទីរកិច្ចការនារីបានអនុវត្តភារកិច្ចរបស់ខ្លួន ចូលរួមចំណែកធ្វើអោយស្រ្តី និងកុមារ ទទួលបានកិច្ចការពារតាមផ្លូវច្បាប់ដោយស្មើភាព និងធ្វើការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរ​ ការរំលោភបំពានលើស្រ្តី និងកុមារ។

ក្នុងនោះបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការទប់ស្កាត់ការរំលោភបំពានបានចំនួន ៣លើក មានអ្នកចូលរួម ១០៥នាក់ ស្រី៩០ នាក់ ចុះស្រង់ទិន្នន័យអំពើហិង្សាក្នុងគ្រួសារចំនួន ៣លើក ការទប់ស្កាត់រំលោភសេពសន្ថវៈ មាន ៤ករណី ធៀបនឹងឆ្នាំ ២០២០ មានការកើនឡើង ២ករណី។

បន្ទាប់ពីលោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ​ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២២ រួចមកលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប អានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី ១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត”ដែលមានខ្លឹមសារអំពាវនាវ អោយមន្ទីរអង្គភាពតាមបណ្តាខេត្ត បន្តពង្រឹងសមភាពយេនឌ័រជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីអោយស្រ្តី និងក្មេងស្រីគ្រប់រូប កាន់តែទទួលបាននូវកាលានុវត្តនភាពពេញលេញ និងប្រកបដោយសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលជាវិធានអាទិភាព ដើម្បីសម្រេចតាមចក្ខុវិស័យ ដែលរាជរដ្ឋាភិបាលបានដាក់ចេញដូចខាងក្រោម៖

១-នៅក្នុងការកសាងសំណាញ់សុវត្ថិភាពសង្គមនិងមូលដ្ឋានសង្គម សេដ្ឋកិច្ច ដែលរឹងមាំនាពេលអនាគត ។

២- ជំរុញការអនុវត្តវិធានការគោលនយោបាយគាំទ្រដល់សហគ្រិន និងអាជីវករជាស្រ្តី និងយុវជន ជាពិសេសនៅក្នុងការស្ដារអាជិវកម្មនិងមុខរបរពីវិបត្តិកូវីដ-១៩​  អភិឌ្ឍន៍ភាពធន់ដើម្បីវិវត្តន៍ខ្លួនទៅក្នុងយុគសម័យឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សហកម្មទី៤។

៣-ដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ពិសេសបង្កើនការចូលរួម របស់ស្រី្តនិងក្មេងស្រី នៅក្នុងវិស័យឌីជីថល។

៤-លើកកំពស់តួនាទីស្រ្តី នៅក្នុងសកម្មភាពសេដ្ឋកិច្ចបៃតង កសិឧស្សាហកម្មបៃតង និងអេកូទេសចរណ៍ ដើម្បីចូលរួមលើកកំពស់សេដ្ឋកិច្ចគ្រួសារ។

៥-លើកកំពស់ការទទួលស្គាល់តម្លៃការងារ ក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ និងកំណត់មធ្យោបាយ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តី និងក្មេងស្រី។

និងទី៦-បន្តលើកកំពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការជម្រុញ ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារ។

ក្នុងនោះដែរ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានក្រើនរំលឹកដល់បងប្អូនមន្ត្រីរាជការជានារី ត្រូវ ខិតខំប្រឹងប្រែង បង្កើនសមត្ថភាពផ្ទាល់ខ្លួន ដើម្បីបន្តវេនក្លាយជាថ្នាក់ដឹកនាំស្ថាប័ន ប្រកបដោយ គុណភាព ប្រសិទ្ធភាព សាកសមនិងពាក្យស្ត្រីជាឆ្លឹងខ្នង ក្នុងការអភិវឌ្ឍប្រទេសជាតិយើង៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម