ព័ត៌មានជាតិ
អ្នករាយការណ៍ពិសេសUN ពេញចិត្តវឌ្ឍភាពការដោះស្រាយចំពោះអតីតបុគ្គលិកណាហ្គាវើលដ៍
លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា បានសំដែងនូវការពេញចិត្តចំពោះវឌ្ឍភាពនៃការខិតខំដោះស្រាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចដើម្បីឈានទៅរកផ្លូវចរចារបញ្ចប់ករណីនេះដោយសន្តិវិធី។
លោក វិទិត មុនតាប៊ន បានលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធ Microsoft Team។

អ្នករាយការណ៍ពិសេសUNបានមានប្រសាសន៍ថា ចំពោះបញ្ហាទាមទារនានានឹងត្រូវ អនុវត្តទៅតាមនីតិវិធីច្បាប់ និងនីតិវិធីនៃការដោះស្រាយវិវាទការងារជាធរមាន។ នាឱកាសនោះភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីធ្វើបច្ចុប្បន្នភាពមួយចំនួនពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធមនុស្សនិងសិទ្ធការងារនិងបញ្ហាមួយចំនួនដែលជាលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ។
លោករដ្ឋមន្រ្តីបានជម្រាបជូនពីការខិតខំរបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិរបស់ ILOគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងសិទ្ធិមនុស្សដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាចំនួន ១៣ របស់ ILO រួមទាំងអនុសញ្ញាស្នូលចំនួន៨ ផងដែរ ខ្លឹមសារនៃអនុសញ្ញាទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លក្ខខណ្ឌការងារនៅកម្ពុជាបានអនុវត្តល្អប្រសើរស្របតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានអន្តរជាតិស្តីពីការងារ។

ពាក់ព័ន្ធជាមួយនឹងការខិតខំពង្រឹងសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈក្រសួងបានសម្រួលនីតិវិធីនៃការចុះបញ្ជីសហជីពសម្រួលនីតិវិធីនៃការរក្សាបញ្ជិកាសម្រួលលក្ខខណ្ឌស្នើសុំទទួលស្គាល់ភាពជាតំណាងបំផុត លើកកម្ពស់សិទ្ធ និងតួនាទីរបស់សហជីព ដែលមានសមាជិកភាគតិចឱ្យកាន់តែច្បាស់លាស់ដោយបន្ថែមការធ្វើជាតំណាងសមាជិករបស់ខ្លួននៅក្នុងការដោះស្រាយវិវាទការងាររួមដែលមិនកើតចេញពីការអនុវត្តអនុសញ្ញារួម។
លោករដ្ឋមន្ត្រីបានបន្តថាទន្ទឹមនឹងនេះ ក្រសួងបានចេញប្រកាសចំនួន៨ ដើម្បីសម្រួលដល់ការអនុវត្តស្តីពីសហជីព ជាពិសេសការចុះបញ្ជីសហជីពការទទួលស្គាល់ភាពជាតំណាងបំផុត និងសិទ្ធសហជីពភាគតិចក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ជាលទ្ធផលគិតត្រឹមខែមករា ឆ្នាំ២០២២ អង្គការវិជ្ជាជីវៈ បានចុះបញ្ជីសរុបចំនួន៥ ៧៧៣ ដែលក្នុងនោះ ឆ្នាំ២០២១ មានចំនួន ២៦២។

លោករដ្ឋមន្ត្រីបានបន្តទៀតថាចំពោះការខិតខំក្នុងទប់ស្កាត់ការជួញដូរមនុស្សជួញដូរកម្លាំងពលកម្ម រួមទាំងការងារដោយបង្ខំ គឺក្រសួងបានផ្តោតអាទិភាពខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការច្បាប់ និងពង្រឹងយន្តការការងារ តាមរយៈអធិការកិច្ចការងារ និងការសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលរហូតមកដល់ពេលនេះយើងអាចទប់ស្កាត់បានមិនឱ្យមានការងារដោយបង្ខំទេហើយការប្រើប្រាស់ពលម្មកុមារក៏ត្រូវបានទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ។
ចំពោះបញ្ហាដែលជាកង្វល់នានា លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយកមតិយោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បើទោះជាមិនអាច បំពេញចិត្តគ្រប់ភាគីទាំងអស់ប៉ុន្តែអាចទទួលយកបានហើយបង្កើតបាននូវសុខដុមនីកម្មទំនាក់ទំនងវិជ្ជាជីវៈ។

នៅក្នុងឱ្យកាសនោះ ភាគីទាំងពីរបានសំដែងនូវការពេញចិត្តចំពោះអ្វីដែលជាការពិតដែលបាននឹងកំពុងខិតខំអនុវត្តហើយសង្ឃឹមជឿជាក់ថាកិច្ចសហប្រិតបត្តិការក្នុងការលើកកម្ពស់សិទ្ធមនុស្ស និងសិទ្ធការងារ នឹងបន្តចូលរួមកាន់តែប្រសើរថែមទៀតពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថានៅក្នុងជំនួបពិភាក្សានឡក៏មានការចូលរួមពីលោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិផងដែរ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


