Connect with us

ព័ត៌មានជាតិ

ក្រសួង​២ និង​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​រៀបចំ​កម្មវិធី​រត់ប្រណាំង​ក្រោម​ប្រធានបទ “​រត់​ដើម្បី​បរិស្ថាន ធម្មជាតិ និង​សុខភាព​”

បានផុស

នៅ

ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត​មណ្ឌលគិរី អង្គការ WWF និង​ក្រុមហ៊ុន​ឯកជន​ដៃគូ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២២​នេះ បាន​សហការគ្នា​រៀបចំ​ប្រារព្ធ​កម្មវិធី​រត់ ប្រណាំង​ក្រោម​ប្រធានបទ “​រត់​ដើម្បី​បរិស្ថាន ធម្មជាតិ និង​សុខភាព​” ដែល​ពិធី​នេះ​រៀបចំឡើង​នៅលើ​ទឹកដី​ក្រុង​សែន​មនោ​រម្យ នៃ​ខេត្តមណ្ឌលគិរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក តុ​ប សុភ​ក្តិ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយមាន​អ្នកចូលរួម​ប្រមាណ​ជិត ២០០​នាក់ មកពី​រាជធានី​ភ្នំពេញ និង​ខេត្តមណ្ឌលគិរី​។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា កម្មវិធី​រត់​ដើម្បី​បរិស្ថាន ធម្មជាតិ និង​សុខភាព​នេះ គឺជា​ការបង្ហាញឱ្យឃើញ​ពី​ចំណងទាក់ទង​គ្នា​រវាង​មនុស្ស និង​ធម្មជាតិ ដែល​មនុស្ស​ចាំបាច់​ត្រូវការ​ធម្មជាតិ​ក្នុងការ​ទទួលបាន​ខ្យល់​ដកដង្ហើម​ដ៏​បរិសុទ្ធ បរិស្ថាន និង​អនាម័យ​ល្អ ដើម្បី​ផាសុកភាព​សម្រាប់​មនុស្ស​រស់នៅ និង​ធម្មជាតិ​បានផ្តល់​នូវ​អាហារូបត្ថម្ភ ដល់​មនុស្ស​គ្រប់រូប​យ៉ាង​សម្បូណ៌​បែប​។ លោក​ថា ធម្មជាតិ​អាច​អត់​មនុ​ស្សបាន ប៉ុន្តែ​មនុស្ស​មិនអាច​អត់ ធម្មជាតិ​បាន​នោះទេ គឺ​ត្រូវការ​ជាប្រចាំ​រាល់ថ្ងៃ​។

លោក​រដ្ឋលេខាធិការ​គូសបញ្ជាក់​ថា ប្រសិនបើ​ធម្មជាតិ​ត្រូវបាន​បំផ្លាញ​នោះ ជីវី​តមនុស្ស​សត្វ​ក៏​ប្រឈមមុខ​នឹង​ការ​ផ្លិ​ច​បំផ្លាញ​ដូចគ្នា​។ ការគោរព​ស្រឡាញ់ ថែរក្សា​អភិរក្ស​ធនធានធម្មជាតិ គឺជា​ការគោរព​ស្រឡាញ់​ជីវិត​មនុស្ស​។ លោក​បន្តថា “​យើង​គោរព​ធម្មជាតិ នោះ​ធម្មជាតិ នឹង​ផ្តល់​ការគោរព និង​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​យើង​វិញ​”​។

អ្នកចូលរួម​រត់ប្រណាំង​ដែល​មាន​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស ពោរពេញ​ដោយ​ទឹកមុខ​សប្បាយរីករាយ និង​ប្រកបដោយ​មោទកភាព​។ ការរត់​ប្រណាំង​នេះ មាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ នៅក្នុង​ក្រុង​សែន​មនោ​រម្យ ដោយ​ចាប់ផ្តើម​ពី​ទីស្នាក់ការ​អង្គការ WWF រហូតដល់​សួស​ច្បារ​ដំរី​ដែក​នៅ​កណ្តាល ក្រុង​សែន​មនោ​រម្យ​។ រូបភាព​នៃ​សកម្មភាព​រត់ប្រណាំង​នេះ បានបង្ហាញ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​សែន​មនោ​រម្យ​អំពី​សារៈសំខាន់ នៃ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ការគិតគូរ​ពី​សុខភាព​ខ្លួន និង​សហគមន៍​ទាំងមូល​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ចេញពី​ទីក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋ​នឹង​យល់​កាន់តែ​ច្បាស់លាស់​ថា បរិស្ថាន​និង​ធនធានធម្មជាតិ​ពិត​ជាមាន​សារៈសំខាន់ ហើយ​សុខភាព​យើង ក៏​កាន់តែ​សំខាន់ ហើយក៏​ពឹង​អាស្រ័យ​លើ​បរិស្ថាន ធម្មជាតិ​ផងដែរ​។

ក្នុងការ​រត់ប្រណាំង​នេះ ជ័យលាភី​លេខ​១ ដល់​លេខ​៣ បានទទួល​ពាន និង​សម្ភារៈ​មួយចំនួន ប្រគល់​ដោយ​គណៈអធិបតី មកពី​ក្រសួងបរិស្ថាន ម្រ​សួង​ទេសចរណ៍ រដ្ឋបាលខេត្ត និង​អង្គការ WWF​។

ដោយឡែក​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែន​ដី នឹងត្រូវ​ប្រារព្ធ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមីនា នៅ​សួនច្បារ​ក្រុង​សែន​មនោ​រម្យ ហើយ​អ្នកចម្រៀង​ដ៏​ល្បី​នៅ​កម្ពុជា គឺ​កញ្ញា មាស សុខ​សោភា និង​តារាចម្រៀង​ផ្សេងទៀត និង​មានការ​សម្តែង​សិល្បៈ​ពី​ជនជាតិដើម​ទៀតផង​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម