ព័ត៌មានជាតិ
មនុស្សជាង ៣០០នាក់ ចូលរួមរត់ប្រណាំងឡើងភ្នំគូលែន ដើម្បីស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ
លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីរួមចំណែកដល់បេសកកម្មសប្បុរសរបស់មន្ទីរពេទ្យកុមារអង្គរ ក្រសួងបរិស្ថាន មន្ទីរពេទ្យកុមារអង្គរ សហការជាមួយ ក្រុមហ៊ុនហ្គ្រីន ជី៨ និងដៃគូពាក់ព័ន្ធ បានរៀបចំកម្មវិធីរត់ប្រណាំងឡើងភ្នំគូលែន។ ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបរិស្ថាន វិស័យទេសចរណ៍ និងស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងន័យគាំទ្រ ដល់សេវាពិនិត្យ ព្យាបាល និងថែទាំងសុខភាពកុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។

កម្មវិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមទាំងអស់ប្រមាណ ៣០០នាក់។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បើទោះបីជាថិវិកាដែលទទួលបានមានចំនួនតិចតួចយ៉ាងណាក្តី តែនេះគឺជាសន្តានចិត្តប្រកបដោយសេចក្តីមេត្តាករុណា ចេះជួយយកអសារគ្នានៅពេលមានអាសន្ន និងទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកចូលរួមទាំងអស់។ លោកសង្ឃឹមថាកម្មវិធីនេះ នឹងត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ សម្រាប់ជាឧត្តមប្រយោជន៍ នៃកុមារកម្ពុជា។
ចំណែកលោក សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានពិតជាមានមោទនភាពចំពោះវិស័យឯកជន ដែលបានគិតគូរពីបញ្ហារត់ប្រណាំងនៅតាមតំបន់ការពារធម្មជាតិនានា ដោយចាប់ផ្តើមដំបូងនូវទីតាំងតំបន់ឧទ្យានុរក្សកេសគោល។ លោកបានសង្កត់ធ្ងន់ថា «នៅពេលដែលយើងបានចូលរួមរត់ប្រណាំងទាំងអស់គ្នា យើងនឹងបានស្គាល់ពីតំបន់ការពារជាច្រើន ព្រមទាំងបានឃើញពីការងារថែរក្សាបរិស្ថានដ៏ស្រស់ស្អាតរបស់មន្រ្តីឧទ្យានុរក្សរបស់យើង»។

រីឯលោក ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការចេះស្រលាញ់ និងចូលរួមការពារថែរក្សាបរិស្ថាន នេះ គឺជាការចាំបាច់ណាស់ ព្រោះការប្រែប្រួលអាកាសធាតុវាបានផ្តល់ផលអវិជ្ជាមានសម្រាប់ភពផែនដី។ ដូចនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងតាក់តែងគោលនយោបាយសម្រាប់ការពារថែរក្សាបរិស្ថាននេះ។ លោកបន្តថា ការលើកកម្ពស់ផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាប ក៏ត្រូវបានរាជរដ្ឋាភិបាលផ្តោតសំខាន់ផងដែរ ពីព្រោះ វិស័យទេសចរណ៍ ជាកត្តាលិកសំខាន់ក្នុងការជំរុញ និងស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិ។
លោកបន្ថែមថា ការបង្កើតឱ្យមានកម្មវិធីបែបនេះ គឺពិតជាមានសារប្រយោជន៍ជាច្រើន ទី១.ការចូលរួមផ្សព្វផ្សាយអំពីការពារថែរក្សាបរិស្ថាន ទី២.ការកៀងគរមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ និង៣.ការផ្សព្វផ្សាយពីសកក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តសៀមរាប៕



ដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


