ព័ត៌មានជាតិ
ឃាត់ខ្លួនជនបង្កើត Account Facebook ជេរប្រមាថថ្នាក់ដឹកនាំ
ជនសង្ស័យដែលបង្កើត Account Facebook ក្លែងក្លាយ ជេរប្រមាថបរិហារកេរ្តិ៍ថ្នាក់ដឹកនាំ និងស្នងការតាមបណ្ដាខេត្ត ត្រូវបានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន នៅព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង៤៨នាទី ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កំលាំងនៃស្នងការនគរបាលខេត្តកែប សហការជាមួយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បាននាំខ្លួនជនសង្ស័យ ឈ្មោះ ងិន ស៊ុយទ្រី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិកែប សង្កាត់កែប ក្រុងកែប ដើម្បីមកបំភ្លឺ សួរនាំពាក់ព័ន្ធ និងការបង្កើតAccount Facebook ក្លែងក្លាយ ជេរប្រមាថបរិហារកេរ្តិ៍ថ្នាក់ដឹកនាំ និងស្នងការតាមបណ្ដាខេត្ត។

ក្រោយពីសមត្ថកិច្ចបានសួរនាំរួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនឹងប្រើប្រាស់អាខោនក្លែងក្លាយពិតប្រាកដមែន។

បន្ទាប់ពីជនសង្ស័យបានសារភាព កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងរៀបចំកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


