ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ហៅសមិទ្ធផលទាំងឡាយ ដែលកើតឡើងនៅខេត្តសៀមរាបថាជា «តារារះនាទិសឧត្តរ»
មានប្រសាសន៍ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ និងហេដ្ឋារ ចនាសម្ព័ន្ធ ជាច្រើននៅទីក្រុងសៀមរាប នាព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានហៅ ការអភិវឌ្ឍទាំងឡាយនៅទីក្រុងសៀមរាប ក៏ដូចជាខេត្តសៀមរាបទាំងមូលថាជា «តារារះនាទិសឧត្តរ» ដោយសារតែអ្វីនៅទីនេះកើតឡើងពីស្នាដៃខ្មែរ ហើយបានដោះស្រាយនូវភាពស្មុគស្មាញ និងត្រាំត្រែងរយៈពេល៣០, ៤០ឆ្នាំមកហើយ។
សម្ដេចតេជោ បានលើកឡើងថា «នេះគឺជាផ្លែផ្កា ដែលបានមកពីសន្តិភាព និងការអភិវឌ្ឍដោយផ្ទាល់តែម្ដងរបស់យើង។ យើងបាននិយាយពាក់ព័ន្ធនឹងសន្តិភាព ហើយយើងក៏បាននិយាយអំពីការអភិវឌ្ឍដែរ ដែលសំដៅទៅដល់ការ ខ្មែរអាចធ្វើបាន។ ដោយសារដីទីនេះ អ្វីដែលយើងសម្រេចបាន ហើយកំពុងសម្ពោធដាក់ឲ្យប្រើប្រាស់ ត្រូវធ្វើដោយដៃកូនខ្មែរផ្ទាល់ ដោយគ្មានជំនាញការបរទេស ហើយក៏គ្មានថវិកាបរទេសមួយសេនណានោះទេ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងយកកម្ពុជាចិញ្ចឹមកម្ពុជា តាមរយៈកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមួយនឹងអតិរេកថវិកា ដែលយើងមាន យើងខំសន្យំ។ យើងបានប្រើប្រាស់ប្រាក់ប្រើប្រាស់វា យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តព្រះសីហនុ ហើយយើងឆ្លៀតយកឱកាសនៃអវត្តមាន ភ្ញៀវបរទេស ដែលធ្លាប់តែមកកកកុញ នៅខេត្តសៀមរាប ធ្វើជាពេល វេលានៃការស្ថាបនាផ្លូវឲ្យហើយ ដោយយើងរំពឹងថា បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្រាល ភ្ញៀវទេសចរណ៍ នឹងមកកាន់ទីនេះ ហើយបង្កើតបាននូវស្ថានភាព សម្រាប់វិធីក្រុងសៀមរាបនូវវិស័យទេសចរណ៍ សម្រាប់ប្រទេសជាតិរបស់យើង និងបានហៅថាជា «តារារះនាទិសឧត្តរ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការប្រសិទ្ធនាមបែបនេះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ ដែលទីក្រុងសៀមរាបមិនត្រឹមតែផ្លូវនោះទេ គឺបានរៀបចំនូវប្រព័ន្ធដងស្ទឹងសៀមរាបដ៏ស្មុគស្មាញ និងត្រាំត្រែងរយៈពេល ៣០, ៤០ឆ្នាំមកហើយ ជាមួយដឹងវត្តមានព្រលានយន្តហោះ ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ២០២៣ ខាងមុខ “ហើយវាល្មមដល់ ពេលដែលយើងហៅទិសឧត្តរនេះថាជា «ដារារះនៅទិសឧត្តរ»។
សម្ដេចតេជោពិតជាមានមោទនភាព នៅពេលដែលសម្តេច ដើរពិនិត្យមើលនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងសៀមរាប និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។ សម្តេចថា នេះមិនមែនជាការងាយស្រួលទេ។ ប៉ុន្តែអ្វីៗ បានកើតឡើងដោយភាពឈ្លាសវៃ របស់អ្នកដឹកនាំ ជាពិសេសក្រុមបញ្ញាវ័ន្តវ័យក្មេង ដែលជាអ្នកបច្ចេកទេសបានខិតខំប្រឹងប្រែង៕
អត្ថបទ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ