ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា ចែករំលែកបទពិសោធន៍ដឹកនាំវិស័យមីនដល់គណៈប្រតិភូហ្វីលីពីន
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ៥ ខែមេសា ២០២២នេះ បានអញ្ជើញចែករំលែកបទពិសោធន៍ និងការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ជូនដល់គណៈប្រតិភូសកម្មភាពមីនហ្វីលីពីន និងភាគីពាក់ព័ន្ធ ក្នុងសិក្ខាសាលាស្តីពីអ្នកពាក់ព័ន្ធវិស័យសកម្មភាពមីនហ្វីលីពីន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

សិក្ខាសលានេះ បានសហការរៀបចំដោយ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) មូលនិធិ Suisse de Déminage (FSD) ប្រទេសបារាំង សហគមន៍អឺរ៉ុប និងយុទ្ធនាការហ្វីលីពីនដើម្បីហាមប្រាមគ្រាប់មីន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់អង្គសិក្ខាសាលាថា កម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការនេះ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពមីននៅក្នុងតំបន់ មិនត្រឹមតែក្នុងអំឡុងពេលឆ្នាំនេះ ដែលជាឆ្នាំនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ពេលវេលា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា កាលពីឆ្នាំ២០១២ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានផ្តួចផ្តើមគំនិតបង្កើតឲ្យមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដោយយល់ឃើញថា ការថែរក្សាសន្តិសុខមនុស្សជាតិ គឺជាផ្នែកសំខាន់មួយយ៉ាងសំខាន់នៃកិច្ចខិតខំប្រឹងប្រែងការកសាងសហគមន៍អាស៊ាន និងព្យាយាមធានាថារដ្ឋជាសមាជិកអាស៊ានទាំងអស់ និងគ្រប់វិស័យសង្គមទទួលបានអត្ថប្រយោជន៍ពីដំណើរការនេះ។
លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា គោលដៅគ្មានមីនឆ្នាំ២០២៥ គឺជាការក្រើនរំលឹកសម្រាប់វិស័យសកម្មភាពមីន និងជាការប្តេជ្ញាចិត្តរបស់ពិភពលោកគ្មានមីន។

វិស័យមីន ត្រូវការការអភិវឌ្ឍជំនាញថ្មីៗ និងបច្ចេកវិទ្យាបន្ថែមទៀត ដែលអាចធ្វើឱ្យប្រតិបត្តិករទាំងអស់ បំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ហើយវាគឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ដើម្បីអាចនាំឲ្យពិភពលោកសម្របខ្លួនទៅនឹងជំនាញ និងបច្ចេកវិទ្យាជឿនលឿន នៅពេលនិយាយអំពីបញ្ហាមីន និងបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងគោលដៅជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសអ្នកងាយរងគ្រោះបំផុត និងប្រែក្លាយតំបន់មានមីនទៅជាតំបន់អភិវឌ្ឍន៍កសិកម្ម សាលារៀន មន្ទីរពេទ្យ និងទីផ្សារជាដើម។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការតាំងចិត្តពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្តល់កិច្ចសហការកាន់តែខ្លាំងនៅក្នុងតំបន់ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកបន្តបេសកកម្មសម្រាប់សកម្មភាពមីន ក្នុងការលើកកម្ពស់សុខសុវត្ថិភាព និងជួយដល់ជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន គឺជាបេសកកម្មរបស់យើងទាំងអស់គ្នា ហើយគ្រប់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមឆ្ពោះទៅរកពិភពលោកគ្មានមីនឆ្នាំ២០២៥៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


