ព័ត៌មានជាតិ
លោក ថោង ខុន៖ ភ្ញៀវសម្រុកកក់សណ្ឋាគារ-ផ្ទះសំណាក់ជាច្រើន នៅខេត្តគោលដៅទេសចរណ៍
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍ធំៗ មានការកក់សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើន ដូចជានៅខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងបណ្តាខេត្តនៅជាប់តំបន់ឆ្នេរសមុទ្រជាដើម។

លោក រដ្ឋមន្រ្តីទេសសចរណ៍ បានថ្លែងថា «ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការ សន្សំសំចៃថវិកា ដើម្បីទុកចាយវាយនៅពេលចូលឆ្នាំ ដោយមិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរ ទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ»។
ជាមួយគ្នានេះ លោក ថោង ខុន បានលើកឡើងអំពីគោលដៅសំខាន់ៗមួយចំនួនដូចជា នៅខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាបានខិតខំកែលម្អសោភណភាពបានច្រើន ការដើរកម្សាន្តនៅក្នុង រមណីយដ្ឋានអង្គរពោរពេញដោយធាតុអាកាសត្រជាក់ស្រួល ខណៈដែលនៅក្រុងសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែកាល ពីពេលថ្មីៗកន្លងទៅនេះ។
ចំណែក ក្រុងព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍មួយធំដែរ ដោយសារភ្ញៀវទេសចរចង់ទៅមើលការអភិវឌ្ឍទីក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ បណ្ដាកោះក៏មានភាពទាក់ទាញច្រើន។ រីឯ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ក៏មានភ្ញៀវជា ច្រើនបានកក់រួចហើយដែរ។ ក្រៅពីនោះ នៅខេត្តបាត់ដំបង ដែលមានតំបន់កសិទេសចរណ៍ ក៏មានការរៀបចំបានល្អៗដែរ និងនៅមានការកើតឡើងនូវគោលដៅទេសចរណ៍ថ្មីៗច្រើន ដូច ជាអេកូទេសចរណ៍នៅខាងស្រុកវាលវែង ខេត្តពោធិ៍សាត់ និយាយរួម ស្ទើរតែគ្រប់ខេត្ត ទាំងអស់គឺបានរៀបចំឱ្យមានតំបន់កសិទេសចរណ៍ សហគមន៍អេកូទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍ច្នៃប្រឌិតថ្មីៗជាច្រើន។
ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានរំលឹកកអំពីគោលការណ៍នៃការធ្វើដំណើរកម្សាន្ត ដែលប្រមុខ រាជរដ្ឋាភិបាលបានដាក់ចេញថ្មីៗនេះ គឺត្រូវប្រកាន់ខ្ជាប់នូវការងារបីចំណុច៖ ទី១. ត្រូវអនុវត្តន៍ នូវវិធានការ «៣-ការពារ ៣-កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាត សម្អាតនឹងទឹកអាល់ កុលឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកកាតវ៉ាក់សាំងដាក់តាមខ្លួន រាល់ពេលចេញដើរកម្សាន្ត ព្រោះមានកន្លែងខ្លះតម្រូវឱ្យភ្ញៀវបង្ហាញកាតចាក់វ៉ាក់សាំង ម្យ៉ាងទៀតក្រសួងសុខាភិបាល ក៏មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលចាក់វ៉ាក់សាំងនៅកន្លែងកម្សាន្តនោះតែម្ដង ប្រសិន បើដល់វេនចាក់ដូសទី៣ (ដូសជំរុញ)។ ទី២. ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ក្នុងការ បើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យទៅដល់គោលដៅ និងត្រលប់មកផ្ទះវិញប្រកប ដោយសុវត្ថិភាព។ ទី៣. ត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យជាប់ជានិច្ច ដើម្បីបង្ការ ការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


