ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារនាំយកអំណោយសម្តេចតេជោចែកជូនកងពលតូចអន្តរាគមន៍លេខ៧ទិសប្រាសាទព្រះវិហារ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២
បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ នៅទីបញ្ជាការកងពលភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នាឱកាសនោះ លោកបណ្ឌិត អ៊ិត សំហេង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង និងពលទាហាន របស់យើង។ ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហានប្រកបដោយវីរភាពរបស់បងប្អូនក្មួយៗនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដីការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័នកងនគរបាលជាតិ និងក្រុមហ៊ុនឯកជនត្រូវបានបង្កើតឡើងដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខគឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីការពារជាតិ”។

នាឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយក្នុងនាម សមេ្តចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់បងប្អូនក្មួយៗ នាយទាហាននាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមាន៖ តំណាងកងពលធំ លេខ ៣ ថវិកា ១ លានរៀល, មេបញ្ជាការកងពលតូច លេខ ៧ ថវិកា ១លានរៀល, មេបញ្ជាការរងកងពលតូច លេខ ៧ ថវិកា ១៥ម៉ឺនរៀល/នាក់, នាយរងសេនាធិការកងពលតូច លេខ ៧ ថវិកា ១៥ម៉ឺនរៀល/នាក់, មេបញ្ជាការវរសេនាតូច ថវិកា ៤០ម៉ឺនរៀល/នាក់, មេបញ្ជាការរងវរសេនាតូច ថវិកា១៥ម៉ឺនរៀល/នាក់, យុទ្ធជន ១,៤០០នាក់ ម្នាក់ៗទទួលបាន ថវិកា ១ម៉ឺនរៀល, ត្រីខ២កំប៉ុង, សាប៊ូ ២ដុំ, និងម៉ាស់ក្រណាត់ ៣ម៉ាស់។

សម្រាប់កងពលតូចអន្តរាគមន៍លេខ ៧ រួមមាន៖ ថវិកាសាងសង់សាលប្រជុំ៤០លានរៀល, សង្កសី ២ពាន់សន្លឹក, ប្រេង ១ពាន់លីត្រ, មី ៣០០កេស,ទឹកពិសាបរិសុទ្ធ ២០០កេស, ស្រាបៀរ ២០០កេស, ទឹកក្រូច ១៥០កេស, ត្រីងៀត១០០គីឡូក្រាម, ផ្អក ៥០គីឡូក្រាម, ត្រីខកំប៉ុង ៤០កេស, ទឹកស៊ីអ៊ីវ ៥៤យួរ, អង្ករ២បាវ, ម៉ាស់ ១៥,០០០ម៉ាស់, សាប៊ូ ១០កេស, តេស្តរហ័សកូវីដ-១៩ ២៥០តេស្ត,ទឹកសម្លាប់មេរោគ ចំណុះ ២០លីត្រ ១០ធុង និងចំណុះ ៥០០មីលីលីត្រ ១០កេស។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អំណោយដែលបានផ្តល់ជូននេះ ថ្វីត្បិតតែមិនច្រើនប៉ុន្តែអាចចាត់ទុកថាជាស្មារតីសាមគ្គី សហការ រវាងកងទ័ព ស្ថាប័នរដ្ឋ វិស័យឯកជននិងប្រជាជន។ នេះគឺជាខឿនការពារជាតិដ៏រឹងមំាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក លោកស្រីថ្នាក់ដឹកនំា និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងសប្បុរសជនទំាងអស់ ដែលបានចូលរួមចំណែកដ៏ថ្លាថ្លៃជាមួយក្រសួង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន