ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ធ្វើយុទ្ធនាការគ្មានថង់ប្លាស្ទិកក្នុងភូមិព្រះដាក់ មួយសប្តាហ៍
អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបើកយុទ្ធនាការសាកល្បង”ព្រះដាក់ គ្មានថង់ប្លាស្ទិក“ ក្នុងកំឡុងពេលមួយសប្តាហ៍ពេញដោយចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃ ១៧ ខែមេសា ពោលគឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

លោកអភិបាលស្រុកវ័យក្មេងរូបនេះ បានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការដូច្នេះថា«ដើរលេងចូលឆ្នាំនៅភូមិព្រះដាក់ឆ្នាំនេះ ដោយមិនប្រើប្រាស់ថង់ប្លាស្ទិក»។ បើតាមលោក ឃឹម ហ្វីណង់ យុទ្ធនាការនេះ មានការចូលរួមពីសំណាក់អាជីវករ និងអ្នកលក់ដូរទាំងអស់នៅលើដងផ្លូវឆ្លងកាត់ភូមិព្រះដាក់ រដ្ឋបាលស្រុកបន្ទាយស្រី រួមទាំងរដ្ឋបាលឃុំព្រះដាក់ផងដែរ។

លោក ឃឹម ហ្វីណង់ សង្កេតឃើញថា សំរាមតែងតែមានការកើនឡើងយ៉ាងគំហុកនៅរៀងរាល់ពេលមានបុណ្យទានធំៗ ជាពិសេសគឺប្រភេទសំបកវេចខ្ចប់ប្លាស្ទិក ដែលភាគច្រើនត្រូវបានបោះចោលរាយប៉ាយគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈនានា ដោយភ្ញៀវទេសចរ មកពីចម្ងាយ ដូច្នេះហើយ ទើបរដ្ឋបាលស្រុកបន្ទាយស្រីសម្រេចជ្រើសយកឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីលើកទឹកចិត្តឱ្យអ្នកភូមិព្រះដាក់ចាប់ផ្តើមមានទម្លាប់បដិសេធការប្រើប្រាស់ថង់ប្លាស្ទិក និងលើកកម្ពស់ការយល់ដឹងពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមភ្ញៀវទេសចរ ដែលបានឆ្លងកាត់ភូមិព្រះដាក់ ក៏ដូចជាក្រើនរំលឹកកុំឱ្យមានការបោះចោលសំរាមពាសវាលពាសកាលនៅតាមភូមិដ្ឋាននានានៅក្នុងស្រុកបន្ទាយស្រី។
លោកបន្តថា «បងប្អូនអាជីវករអ្នកលក់ដូរនៅក្នុងភូមិព្រះដាក់ ដែលភាគច្រើនជាអ្នកលក់មាន់អាំងកង្កែបបោប នឹងងាកមកប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ ដែលជាជម្រើសដ៏ល្អប្រសើរមួយសម្រាប់បរិស្ថាន ក៏ដូចជាបានជួយគាំទ្រដល់ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកផងដែរ»។
ជាការលើកទឹកចិត្តដល់អាជីវករ សម្រាប់តូបឬហាងអាហារណា ដែលអនុវត្តបានល្អជាងគេ និងអាចផ្តល់ជាគម្រូដល់អ្នកដទៃបាន នឹងទទួលបានប័ណ្ណសសើរ និងរង្វាន់លើកទឹកចិត្ត។ នេះជាការបញ្ជាក់របស់លោក ឃឹម ហ្វីណង់៕
អត្ថបទ៖ នាង រតនៈ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


