ព័ត៌មានជាតិ
កសិដ្ឋានចម្ការស្វាយ៥ មានសក្ដានុពល តាមលក្ខខ័ណ្ឌភូតគាមអនាម័យ សម្រាប់នាំចេញទៅចិន
អគ្គនាយកដ្ឋានកសិកម្មក្នុងដំណាក់កាលទី១ បានបញ្ចប់ដំណើរការពិនិត្យ និងវាយតម្លៃលើលក្ខណៈសម្បត្តិរបស់កសិដ្ឋានម្ចាស់ចម្ការស្វាយកែវរមៀត ដែលមានសក្ដានុពលខ្ពស់ និងស្របតាមលក្ខខ័ណ្ឌតម្រូវភូតគាមអនាម័យចំនួន០៥ និងទីតាំងវេចខ្ចប់ចំនួន០១។

មន្ត្រីអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ការវាយតម្លៃនេះធ្វើឡើងយោងលើខ្លឹមសារពិធីសារស្តីអំពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយកែវរមៀតស្រស់ពីកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែមិថុនាកន្លងមក អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងអនុវត្តខ្លឹមសារនៃពិធីសារនេះ ក្នុងស្មារតីយកចិត្តទុកដាក់ឲ្យបានសមស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដែលភាគីចិនបានតម្រូវ។ ក្នុងចំណោមពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់បានចំនួន ៤៨ដែលអគ្គនាយកដ្ឋានកសិកម្មបានទទួលគិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ មានក្រុមហ៊ុន ម្ចាស់ចម្ការ និងសហគមន៍កសិកម្ម ដែលមានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ២៨ ៣៤៥,៧០ហ.ត ដើម្បីធ្វើការវាយតម្លៃលើលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង។



មន្ត្រីដដែលនោះបានបញ្ជាក់បន្ថែមថា ភារកិច្ចចំពោះមុខ អគ្គនាយកដ្ឋានកសិកម្មនឹងបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់បណ្ដាក្រុមហ៊ុន ម្ចាស់ចម្ការ កសិដ្ឋាន សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ ហើយក៏នឹងអញ្ជើញតំណាងក្រុមហ៊ុននាំចេញស្វាយ សហគមន៍កសិកម្ម ម្ចាស់ចម្ការ និងមន្ត្រីជំនាញមកពីមន្ទីរកសិកម្មខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កំពង់ធំ បាត់ដំបង និងស្ទឹង ត្រែងឲ្យចូលរួម ផងដែរ។ មួយវិញទៀត អគ្គនាយកដ្ឋានបាននិងកំពុងចុះវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធការធ្វើប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) និងចំហាយទឹកក្តៅ (Vapor Heat Treatment, VHT)ជាដើម៕
អត្ថបទ៖ វត្តី
សូមចុចអាន៖ ផ្ដល់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារ តាមរយៈប្រព័ន្ធវីង ចាប់ផ្ដើមពីដើមខែមករាទៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


