Connect with us

ព័ត៌មានជាតិ

លោក លី ធុជ​៖ គោលបំណង​របស់គណបក្ស​ប្រជាជនកម្ពុជា​ គឺការ​បម្រើជាតិ​មាតុភូមិ

បានផុស

នៅ

លោក លី ធុជ ​​សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត​ នៅរសៀលថ្ងៃទី ២៤ ខែមេសា​ ឆ្នាំ២០២២ បាន​លើក​ឡើងក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ១៥៦ នាក់ នៃគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលសមាជិកគណបក្សសង្កាត់បាទីក្រុងបាវិតថា “គោល​បំណងរបស់​គណ​បក្សប្រជាជនកម្ពុជា គឺការបម្រើជាតិមាតុភូមិ” ពីព្រោះគណបក្សប្រជាជន បានបង្កើតនូវសមិទ្ធផល​សន្តិភាពដ៏អស្ចារ្យជាប្រវត្តិសាស្រ្តនៅកម្ពុជា ហើយបានដាក់ចេញនូវគោលនយោបាយ​យ៉ាងច្បាស់​លាស់ក្នុងការកសាង និងបម្រើជាតិមាតុភូមិ ដែលជាការឆ្លើយតបនូវតម្រូវការយ៉ាង​ពិតប្រាកដរបស់​ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិតបានបន្តទៀតថា គណបក្សប្រជាជន​កម្ពុជា គឺជាគណបក្ស​ដ៏ធំជាងគេក្នុងប្រវត្តិសាស្រ្តនយោបាយរបស់កម្ពុជា ព្រមទាំងបានរំដោះ​ប្រទេសជាតិ និងប្រជាជនឲ្យឆ្លងផុតចេញពីការឈឺចាប់នៃរបបប្រល័យ​ពូជសាសន៍ដែល​ជាប្រវត្តិសាស្រ្តពិតរបស់កម្ពុជា និងនាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការ​សម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋសង្កាត់បាទី ដែលបានចូលរួមក្នុងជីវភាពនយោបាយ និងមហាគ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម