Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា-ជប៉ុន យកចិត្តទុកដាក់ហ្វឹកហ្វឺនរួមគ្នា លើការងារសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យកងទ័ពកម្ពុជា-ជប៉ុន យកចិត្តទុកដាក់ជាពិសេសទៅលើការហ្វឹកហ្វឺនរួមគ្នា លើការងារសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយ និងការទប់ស្កាត់អំពើភេរវកម្ម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញបែបនេះ នៅក្នុងឱកាសអនុញ្ញាតឲ្យលោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៩ ខែ មេសា​ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ បានគោរពកោតសរសើរ ចំពោះប្រទេសកម្ពុជា ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ ក៏បានគោរពរាយការណ៍ ជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យការពារជាតិ ស្របតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរកន្លងមក។

ក្នុងន័យនេះ លោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ បានជម្រាបជូនសម្ដេចតេជោបន្ថែមថា លោកបានជួបពិភាក្សាការងារ ជាមួយនឹងលោក វង្ស ពិសេន ជាមួយលោក ហ៊ុន ម៉ាណែត នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រយៈពេលវែងលើវិស័យការពារជាតិ ដែលផ្ដោតការយកចិត្តទុកដាក់ លើការងារសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌ សមយុទ្ធសម្រាប់ការងារសង្គ្រោះបន្ទាន់ និងមអន្តរាគមន៍ទប់ស្កាត់អំពីអំពើភេវរកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

ការឆ្លើយតបសម្តេចតេជោ ក៏បានថ្លែងអំណរគុណ និងសម្ដែងការគាំទ្រ ចំពោះកិច្ចពិភាក្សារវាងនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ និងលោក វង្ស ពិសេន និងលោក ហ៊ុន ម៉ាណែត នឹងអ្វីដែលបានលើកឡើង។ សម្តេចតេជោ បានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរ ជាមួយនូវកម្មវិធីកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា និងការសង្គ្រោះបន្ទាន់ ពីគ្រោះមហន្តរាយ និងការទប់ស្កាត់អំពើភេរវកម្ម។

សូមជម្រាបថា ដំណើរទស្សនកិច្ចនាពេលនេះ របស់លោកនាយឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ គឺស្របពេលដែលក្នុងឆ្នាំ ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី ១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ក្នុងនោះ មានការរៀបចំកម្មវិធីជាច្រើន រួមមានដំណើរទស្សនកិច្ចផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ និងការចូលចត នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅខេត្តព្រះសីហនុ ដែលអមដោយទស្សនកិច្ច នៅកំពង់ផែយោធារាម កាលពីខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៩ នាទីutes មុន

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំង ១ កន្លែង ឃាត់ខ្លួនជនបរទេសជាច្រើននាក់

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ថៃ ជំរុញឲ្យអន្តរជាតិ ដាក់សម្ពាធលើកម្ពុជា ទាំងដែលអះអាងថា ទាហានខ្លួនជាន់មីនលើដីខ្លួនឯង

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យ៖ កងទ័ពថៃបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅព្រំដែនខេត្តឧត្តរមានជ័យ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

វៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះវីពផា

កីឡា៣៨ នាទីutes មុន

លោក​ ហ៊ុន​ ច័ន្ទរាជ្យ៖​ ចេញ​ទៅ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ និង​គុន​ខ្មែរ​ ដូច​គេ​ដែរ​ ប៉ុន្តែ​វាសនា​ខុស​គ្នា​

Sokha Hotels

ព័ត៌មានពេញនិយម