ព័ត៌មានជាតិ
KOICA បញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ ១៤រូប ដើម្បីពង្រឹងសមត្ថភាពយុវជនកម្ពុជា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជាបានបញ្ជូនអ្នកស្ម័គ្រចិត្តផ្នែកគម្រោងមកកាន់ប្រទេសកម្ពុជាជាថ្មីដើម្បីពង្រឹងសមត្ថភាពយុវជនកម្ពុជា. ។
អ្នកស្ម័គ្រចិត្តនេះ ជាក្រុមអ្នកស្ម័គ្រចិត្តគម្រោងកសាងសមត្ថភាពមជ្ឈមណ្ឌលយុវជនកម្ពុជា ដែលត្រូវបានគាំទ្រដោយ
កយកា-KOICA និងដឹកនាំដោយសាកលវិទ្យាល័យ ស៊ុនឆុនហ៉្យាងនៃសាធារណៈរដ្ឋកូរ៉េ។ ពួកគេបានធ្វើការស្ម័គ្រចិត្តតាមអនឡាញនៅប្រទេសកូរ៉េអស់រយៈពេល៤ខែមកហើយចាប់តាំងពី ខែធ្នូ ឆ្នាំ២០២១ កន្លងទៅហើយពេលនេះពួកគេអាចចាប់ផ្ដើមសកម្មភាពការងារដោយផ្ទាល់របស់ពួកគេនៅកម្ពុជាបាន។

ក្រុមអ្នកស្ម័គ្រចិត្តគម្រោងនេះត្រូវបានបែងចែកជា ៦ក្រុម និងត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលជាតិ យុវជនកម្ពុជាខេត្តសៀមរាប មជ្ឈមណ្ឌលយុវជន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ តាកែវ និងខេត្តកណ្ដាល ដើម្បីអនុវត្តសកម្មភាពនានានៅក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់យុវជននៅតាមមូលដ្ឋាន។ ពួកគេមានផែនការនៅក្នុងការបន្ដសកម្មភាពរបស់ពួកគេដែលមានដូចជា បង្កើតនិងដំណើរការកម្មវិធីអប់រំផ្អែកលើយុវជន បណ្ដុះបណ្ដាលនិងការកសាងសម្ថភាពយុវជនបង្គោលនិងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីសិទ្ធិរបស់យុវជន។ តាមរយៈសកម្មភាពទាំងនេះពួកគេរំពឹងថាប្រតិបត្តិការ
និងមុខងាររបស់មជ្ឈមណ្ឌលយុវជននឹងត្រូវបានធ្វើឱ្យសកម្មហើយសហគមន៍មូលដ្ឋាននឹងចូលរួមយ៉ាងសកម្មក្នុងការការពារយុវជន។
មជ្ឈមណ្ឌលយុវជនរបស់កម្ពុជា មានទីតាំងនៅតំបន់ចំនួន៦ក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡាប៉ុន្តែប្រព័ន្ធប្រតិបត្តិការរបស់ពួកគេមិនទាន់ដំណើរការពេញលេញនៅឡើយដោយសារកម្មវិធីប្រតិបត្តិការនៅមានកម្រិត ពុំមានគ្រូបង្ហាត់គ្រប់គ្រាន់ និងការផ្សព្វផ្សាយក្នុងតំបន់។

អាស្រ័យហេតុនេះ ការិយាល័យ កយកា-KOICA ប្រចាំកម្ពុជា បានស្នើសុំ“គម្រោងកសាងសមត្ថភាពសម្រាប់មជ្ឈមណ្ឌលយុវជនជាតិ និងសាធារណៈកម្ពុជា” ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលយុវជនចំនួន ៦ និងលើកកម្ពស់គុណភាពជីវិតរបស់យុវជនដោយបញ្ជូនអ្នកស្ម័គ្រចិត្តគម្រោងដែលមានជំនាញផ្នែកអភិវឌ្ឍន៍យុវជន និងការអប់រំកុំព្យូទ័រ។
លោក Rho Hyun-Jun នាយកប្រចាំប្រទេសរបស់ ការិយាល័យ កយកា-KOICA នៅកម្ពុជាបានមានប្រសាសន៍ថា
“យើងកំពុងបញ្ជូនអ្នកស្ម័គ្រចិត្តផ្នែកគម្រោង ដើម្បីកសាងសហគមន៍ដែលរឹងមាំដែលគាំទ្រយ៉ាងសកម្មនូវសិទ្ធិជាមូលដ្ឋាន និងឱកាសសិក្សារបស់យុវជនដែលនឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលរបស់កម្ពុជា ហើយតាមរយៈអ្នកស្ម័គ្រចិត្តគម្រោងនេះយើងសង្ឃឹមថាសមត្ថភាពរបស់មជ្ឈមណ្ឌលយុវជន ក្នុងប្រទេសកម្ពុជា នឹងត្រូវបានពង្រឹង ហើយកម្មវិធីប្រកបដោយនិរន្តរភាពនឹងត្រូវបានបង្កើតឡើង និងសម្រេចបានសម្រាប់យុវជនកម្ពុជា”។

ការរិយាល័យ កយកា-KOICA នៅកម្ពុជាគឺជាទីភ្នាក់ងារអនុវត្តន៍កម្មវិធីអ្នកស្ម័គ្រចិត្តមួយរបស់ WFK ដែលជាកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េទៅទូទាំងពិភពលោក៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


