ព័ត៌មានជាតិ
សម្ដេចតេជោ អនុញ្ញាតឲ្យជ្រើសរើសកងទ័ពជាង ៣០០នាក់ សម្រាប់បំពេញបន្ថែមផ្នែកការពារដែនអាកាស
មានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១៧៥៣នាក់ នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី ៣ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា មានមនុស្សមួយចំនួននៅមិនយល់ពីពាក្យថា “សំណាញ់មេឃ” ហើយមកដល់ពេលនេះ សម្តេចបានអនុញ្ញាតឲ្យជ្រើសរើសកងទ័ព សម្រាប់បំពេញបន្ថែមផ្នែកការពារដែនអាកាស ឬ“សំណាញ់មេឃ” នេះ។

បើតាមសម្ដេចតេជោ ហ៊ុន សែន កន្លងមក សម្ដេចធ្លាប់បានលើកឡើងពីការប្រើប្រាស់ “សំណាញ់មេឃ”។ ប៉ុន្តែអ្នកមិនយល់មួយចំនួន ស្ដាប់អត្ថន័យមិនបាន ហើយការលើកឡើងនេះ ដោយសារតែមានការលើកឡើងមួយចំនួនថា កម្ពុជាខ្វះយន្តហោះមិច និងនាវាមុជទឹកជាដើម។ សម្ដេចបានបញ្ជាក់ថា «យន្តហោះមិចនេះ យើងមិនប្រើទេ ពីព្រោះនៅក្នុងអតីតរដ្ឋកម្ពុជាកម្ពុជា យើងមានយន្តហោះមិចនេះ រាប់រាប់សិបគ្រឿង ហើយក្នុងមួយឆ្នាំៗ ត្រូវចំណាយចិញ្ចឹមចំនួន ៣៦០តោន (ក្នុងយន្តហោះ ១គ្រឿង) សម្រាប់ហ្វឹកហាត់ពីឡុត»។

សម្តេចតេជោ បានអះអាងថា កម្ពុជាមិនមានការចាំបាច់ ក្នុងការប្រើប្រាស់យន្តហោះមិចនេះទេ ហើយចង់ប្រើប្រាស់ “សំណាញ់មេឃ” វិញ ដែលនិយមន័យសំណាញ់មេឃ នៅក្នុងពេលនេះ បានសេចក្តីថា “កម្លាំងការពារអាកាស ដែលទៅពីខាងក្រោម”។ តែមានមនុស្សខ្លះនៅតែមិនយល់ ហើយមិនព្រមស្វែងយល់អ្វីទៅដែលគេចង់និយាយ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា «ឥឡូវខ្ញុំនិយាយឲ្យច្បាស់ ខ្ញុំទើបតែចុះហត្ថលេខាលើអនុក្រឹត្យក្រឹត្យបង្កើត ឲ្យរើសកងទ័ពចំនួនជាង ៣០០នាក់ សម្រាប់បំពេញបន្ថែមឲ្យផ្នែកការពារអាកាស។ កម្ពុជា អត់ត្រូវការចាំបាច់រកយន្តហោះ ទៅបាញ់គ្នាលើអាកាសនោះទេ គឺត្រូវការតែកម្លាំងការពារអាកាស ដែលហៅថា “សំណាញ់មេឃ” ប៉ុណ្ណោះ»៕
អត្ថបទ៖ កោះកែវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


