Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​កសិកម្ម​រំពឹងថា ​ឆេក​នឹងបញ្ជាទិញ​អង្ករ​ពីកម្ពុជា​កើនឡើង​បន្ថែមទៀត​នៅឆ្នាំ ២០២២​

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ សង្ឃឹមថាបរិមាណ​អង្ករដែល​ប្រទេសឆក ទិញពីកម្ពុជា នឹងកើនឡើង ខណៈឆ្នាំ២០២១ មានចំនួន ជាង ៧ ពាន់តោន។​

លោក រដ្ឋមន្ត្រី វេង សាខុន លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ អគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំកម្ពុជា នៅថ្ងៃទី ៥ ខែឧសានេះ នៅក្រសួងកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាដូចជា​ការងារបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ការធ្វើទំនើបកម្មកសិកម្ម និងការពង្រឹងសមត្ថភាពលើការកែច្នៃកសិផល។

បន្ទាប់ពីបានពិភាក្សាគ្នាស៊ីជម្រៅរួចមក ភាគីទាំងពីរបានឯកភាពគ្នារៀបចំ​ឯកសារអនុស្សរណៈ​នៃការយោគយល់គ្នា (MOU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម” រវាងប្រទេសទាំងពីរបន្ទាប់មកនឹងឈានទៅអនុវត្តលើខ្លឹមសារ MOU នេះឲ្យចេញជាផ្លែផ្កាដើម្បីជា​ប្រយោជន៍សម្រាប់​ប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរជូនចំពោះរដ្ឋាភិបាលឆេក ដែលបាន​ទិញ​អង្ករពីកម្ពុជា ចំនួនជាង ៧០០០តោនក្នុងឆ្នាំ២០២១ ហើយសង្ឃឹមថាបរិមាណនេះ​នឹងកើនឡើងនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម