ព័ត៌មានជាតិ
ចំណាំទុក ស្គាល់ឈើប្រណិត ១៤ ប្រភេទមានដោយកម្រនៅក្នុងព្រៃធម្មជាតិប្រទេសកម្ពុជា
តាមប្រកាសលេខ ០៨៩ ប្រក.កសក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ថ្នាក់ប្រភេទឈើនៅក្នុងប្រទេសកម្ពុជាតាមលំដាប់ដូចជា ឈើប្រណិត ឈើលេខ១ ឈើលេខ២ ឈើលេខ៣ និងប្រភេទឈើក្រៅលំដាប់ថ្នាក់។
ការបែងចែកឈើទៅជាច្រើនប្រភេទផ្សេងគ្នា អាស្រ័យទៅតាមភាពធន់របស់ឈើ សោភ័ណភាពសាច់ឈើ ភាពសម្បូរណ៍នៅក្នុងធម្មជាតិ តម្រូវការលើទីផ្សារក្នុងស្រុក ក្រៅស្រុក និងទីផ្សារអន្តរជាតិ។
រដ្ឋបាលព្រៃឈើបានចងក្រងសៀវភៅ “ឈើនៅកម្ពុជា” បង្ហាញពីប្រភេទឈើចំនួន ១២២ប្រភេទ ដែលមានក្នុងព្រៃក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ឈើ ១៤ ប្រភេទ ចាត់ក្នុងប្រភេទឈើប្រណិតដែលត្រូវបានការពារដោយច្បាប់។
ឈើប្រណិតទាំង ១៤ ប្រភេទមានឈ្មោះដូចជា៖
១. ក្រញូង

២. ក្រញូងស្វា

៣. គ្រើល

៤. ច្រេស

ពណ៌សាច់ឈើ៖ ពណ៌លឿងចាស់
៥. ឈើខ្មៅ

ពណ៌សាច់ឈើ៖ ពណ៌ខ្មៅរលោង
៦. តាត្រាវ

ពណ៌សាច់ឈើ៖ ពណ៌លឿងទុំមានក្រឡាឆ្នូត
៧. ត្រយឹង

ពណ៌សាច់ឈើ៖ ពណ៌ទង់ដែងខ្ចី
៨. ធ្នង់

ពណ៌សាច់ឈើ៖ ពណ៌ក្រហមក្រមៅមានក្រឡាឆ្នូតអង្កាញ់ៗ
៩. នាងនួន ឬ លាំង

ពណ៌សាច់ឈើ៖ ខ្លឹមពណ៌ក្រហមក្រមៅមានសរសៃឆ្នូត និងស្រាយពណ៌លឿងចាស់
១០. បេង

ពណ៌សាច់ឈើ៖ ពណ៌លឿងទុំភ្លឺរលោងមានក្រឡា
១១. ហ៊ុនដាង ឬ ម្រះពៅភ្នំ

ពណ៌សាច់ឈើ៖ ពណ៌ទង់ដែង
១២. ហៃសាន ឬ ចាន់ស

ពណ៌សាច់ឈើ៖ ខ្លឹមពណ៌ត្នោតចាស់មានក្រឡាឆ្នូត និងស្រាយពណ៌លឿងចាស់
១៣. អង្កត់ខ្មៅ

ពណ៌សាច់ឈើ៖ ខ្លឹមពណ៌ខ្មៅ និងស្រាយពណ៌លឿងចាស់
១៤. អង្កាញ់

ពណ៌សាច់ឈើ៖ ពណ៌លឿងទុំ មានក្រឡាឆ្នូតពណ៌ត្នោត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


