ព័ត៌មានជាតិ
អ្នកឡើងត្នោតអាចរកប្រាក់បានជិត២០មុឺនរៀលក្នុងមួយថ្ងៃ
ពិតជាមិនធម្មតាដែលលោកតាវ័យ៦០ឆ្នាំបានសម្រេចចិត្តចាកចេញពីស្រុកកំណើតមកជួលដើមត្នោតគេឡើងបានទឹកត្នោតលក់ក្នុងមួយថ្ងៃៗបានជិត២០មុឺនរៀល។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែឧសភា នេះ កម្ពុជាថ្មី បានជួបជាមួយលោកតា ផេង ក្រឹង អាយុ៦០ឆ្នាំមានស្រុកកំណើតភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យដឹងថា សព្វថ្ងៃនេះលោកតាបានមកជួលដើមត្នោតរបស់ប្រជាពលរដ្ឋក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំនួន១៥ដើម ដើម្បីកៀបយកទឹកលក់ហើយជាលទ្ធផលគឺទទួលបានយ៉ាងល្អ ហើយទឹកត្នោតមានរស់ជាតិផ្អែមឆ្ងាញ់និងមានម៉ូយចាំទិញយកទៅពិសារដោយមិនចាំបាច់ដើរលក់ចេញឆ្ងាយពីកន្លែងដែលតាជួលដើមត្នោតគេឡើងនោះឡើយ។

លោកតាបានបញ្ជាក់ថា ជាមធ្យមលោកតាឡើងកៀបផ្កាត្នោតទាំង១៥ដើមបានទឹកប្រមាណជា៦០លីត្របើពីមុនមកក្នុងមួយថ្ងៃជិត១០០លីត្រឯណោះ។ ចំពោះតម្លៃទឹកត្នោតដែលលក់ឲ្យម៉ូយវិញ គឺទឹកត្នោតផ្អែម១លីត្រថ្លៃ៤០០០រៀល ឯទឹកត្នោតជូបានត្រឹម៣០០០រៀលប៉ុណ្ណោះ។ ហើយបើគឹតជាលក់ចេញវិញគឹទឹកត្នោតផ្អែមលក់ដាច់ជាង។

លោកតា ផេង ក្រឹង បានបញ្ជាក់ថា ទឹកត្នោតលោកតាគ្មានលាយទឹកអង្ករដូចពាក្យចចាមអារ៉ាមនាំគ្នានិយាយឡើ ព្រោះអ្នកដែលទិញយកទៅពិសារមិនដែលត្អូញថាឈឺពោះដូចទឹកត្នោតដែលគេលាយផ្តេសផ្តាសនោះឡើយ។ អញ្ចឹងហើយទើបលោកតាអាចទទួលបានកម្រៃពីការលក់ជាប្រចាំថ្ងៃយ៉ាងតិច២០មុឺនរៀលដែរ។ ហើយលោកតាក៏មិនអាចបំភ្លេចគុណម៉ូយដែលជួយទិញទឹកត្នោតរបស់លោកតារាល់ថ្ងៃនេះផងដែរ៕
អត្ថបទ៖ នរា


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


