ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ បើអាមេរិកចាត់ទុកការគប់ស្បែកជើងជាសិទ្ធិបញ្ចេញមតិ វានឹងអាចកើតឡើងនៅប្រទេសដទៃទៀត រាប់ទាំងកម្ពុជាផង
មានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ ទាក់ទងនឹងការគប់ស្បែកជើងមកលើសម្តេច ខណៈជួបជាមួយប្រជាពលរដ្ឋនៅទីក្រុងវ៉ាស៊ីនតោន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការវិភាគទៅកាន់រដ្ឋការអាមេរិកថា បើអាមេរិកចាត់ទុកការគប់ស្បែកជើងជាសិទ្ធបញ្ចេញមតិ រឿងបែបនេះវានឹងអាចកើតឡើងនៅគ្រប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលបានយកស្បែកជើងគប់សម្ដេចនោះ កំពុងតែត្រូវបានគេលើកតម្កើងជាវីរៈបុរស។ ប៉ុន្តែបញ្ហានេះ សម្ដេចបានលើកឡើងនូវចំណុចមួយចំនួន ក៏ដូចជាបញ្ជូនសារទៅកាន់រដ្ឋការរបស់សហរដ្ឋអាមេរិកថា អតីតប្រធានាធិបតីអាមេរិកលោក ប៊ូស ក៏ធ្លាប់ត្រូវបានគេគប់ពីរស្បែកជើង ហើយប្រធានាធិបតីបារាំង ដែលទើបតែជាប់ឆ្នោត ក៏ធ្លាប់ត្រូវគេទះកំផ្លៀង។
ប៉ុន្តែករណីនេះ សម្ដេចបានអំពាវនាវឲ្យអ្នកគាំទ្រទាំងអស់ កុំធ្វើការតបតជាមួយក្រុមប្រឆាំង គេធ្វើបាតុកម្មប្រឆាំង គឺជាសិទ្ធិរបស់គេ។ សម្តេចបញ្ជាក់ថា នៅពេលសកម្មភាពនេះកើតឡើង ប្រសិនបើសម្ដេចបណ្ដែតបណ្ដោយឲ្យអ្នកគាំទ្រធ្វើការតបតវិញ អ្នកគប់ស្បែកជើងនោះពិតជាគ្រោះថ្នាក់ជាមិនខាន។ ក្រោយពីហេតុការណ៍នេះបានកើតឡើង សម្ដេចទទួលបានកម្លាំងចំនួន ៣ គឺសុំធ្វើបាតុកម្មប្រឆាំងស្ថានទូតអាមេរិក ដើម្បីទាមទារឲ្យអាមេរិកដោះស្រាយ តែសម្តេចមិនអនុញ្ញាត។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់អាមេរិកថា «ខ្ញុំសូមបញ្ជូនសារទៅលើទិដ្ឋភាពច្បាប់ និងនយោបាយ សុំអ្នកកុំភ្លេច ភាគីអាមេរិកខ្លួនឯងដែលជាអ្នកទទួលខុសត្រូវលើបញ្ហាសន្តិសុខ តើទង្វើបែបនេះ ដោយមានការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែតតាមរយៈបទសម្ភាសន៍ ដែលមានតាមទៅដល់សេអ៊ូល មានរបៀបរៀបចំធ្វើយ៉ាងម៉េច ដើម្បីឲ្យបានចូលជាការប៉ុនប៉ង ហើយក៏បានធ្វើសកម្មភាពរួចហើយដែរ តើសហរដ្ឋអាមេរិកចាត់ទុកថា នេះជាសិទ្ធិបញ្ចេញមតិ ឬក៏ជាហិង្សា។ ខ្ញុំផ្ដាំផ្ញើទៅភាគីអាមេរិក ខ្ញុំមិនប្រដៅអាមេរិកទេ អាមេរិកត្រូវគិតឲ្យច្បាស់លើចំណុចនេះសង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញបញ្ជូនសារនេះទាំងស្រុងទៅកាន់រដ្ឋបាលអាមេរិក បើសិនអាមេរិកចាត់ទុកថា រឿងនេះវាជារឿងសិទ្ធិបញ្ចេញមតិ ប្រហែលជារឿងនេះ នឹងកើតនៅគ្រប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជាផងដែរ អញ្ចឹងក្រុមអ្នកប្រឆាំង ហ៊ុន សែន ទាំងប៉ុន្មានត្រៀមត្រូវក្បាលនឹងស្បែកជើង។ រឿងនេះមិនមែនរឿងតូចតាចទេ សហរដ្ឋអាមេរិកគិតគួរឲ្យបានច្បាស់…ហើយបើចាត់ទុកថា ជាសិទ្ធិបញ្ចេញមតិ នៅលើពិភពលោកនេះគ្មានច្បាប់ទម្លាប់ទៀតទេ ហើយនៅកម្ពុជាក៏គ្មានច្បាប់ទម្លាប់ដែរ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា នៅស្រុកអាមេរិក ដែលថាជាបិតាលទ្ធិប្រជាធិបតេយ្យអាចធ្វើបែបនេះបាន នៅខ្មែរក៏ធ្វើបានដែរ ប៉ុន្តែវាជាហានិភ័យមួយខ្ពស់ណាស់។ នៅពេលមានហេតុការណ៍នេះ សម្តេចបានអំពាវនាវឲ្យអ្នកគាំទ្រធ្វើការតអត់ធ្មត់ ប៉ុន្តែក្រែងគ្រប់គ្រងវាមិនបាន។ ពីព្រោះពួកគេមានកំហឹងឈឺចាប់ធំណាស់។ សម្តេចមិនបានលើកទឹកចិត្តឲ្យមានអំពើហិង្សាទេ ទាំងអ្នកនៅអាមេរិក ទាំងអ្នកនៅកម្ពុជា សម្តេចបានហាមប្រាមមិនឲ្យធ្វើសកម្មភាពអ្វីទាំងអស់ ហើយក៏មិនបានឲ្យក្រសួងការបរទេស ធ្វើកំណត់ទូតទាមទារឲ្យចាត់វិធានការផ្លូវច្បាប់លើជននោះដែរ។
សម្តេចតេជោ នាយករដ្ឋមន្រ្តីបញ្ជាក់យ៉ាងនេះថា «ខ្ញុំមិនសំណូមពរឲ្យសហរដ្ឋអាមេរិកចាត់វិធានការផ្លូវច្បាប់ចំពោះជននេះទេ ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ទៅអាមេរិកថា បើសហរដ្ឋអាមេរិក ដែលគេចាត់ទុកថា ជាបិតាប្រជាធិបតេយ្យ និងនីតិរដ្ឋចាត់ទុកអំពើហិង្សាបែបនេះជាសិទ្ធិបញ្ចេញមតិ ពេលនោះវាមានចរន្តគ្រប់ទីកន្លែងរដ្ឋទាំងអស់ រាប់ទាំងនៅកម្ពុជាផង។ ស្ដាប់ខ្ញុំឲ្យច្បាស់ ខ្ញុំអត់ទាមទារឲ្យអាមេរិកចាត់វិធានការផ្លូវច្បាប់ចំពោះជននេះទេ ហើយការដែលខ្ញុំមិននិយាយអ្វីមួយម៉ាត់ ខ្ញុំក៏ចង់ដឹងដែរថា តើអ្នកណាបានលើកបុគ្គលនេះជាវីរៈបុរសខ្លះ ហើយក្រុមនេះ គឺជាក្រុមណាពិតប្រាកដ»។
ជាមួយនឹងបញ្ហាខាងលើនេះ សម្ដេចក៏មានការបារម្ភដែរ ប្រសិនបើបុគ្គលនេះ ត្រូវបានដាក់ទោស ពីព្រោះនៅពេលសហរដ្ឋអាមេរិកដាក់ទោស បុគ្គលនេះត្រូវស្ថិតនៅក្នុងសំណុំរឿង ដែលត្រូវបញ្ជូនមកកម្ពុជាវិញ ហើយប្រសិនបើជាន់ដីកម្ពុជា គឺគ្រោះថ្នាក់ហើយ។ សម្ដេចអះអាងថា យើងមិនអាចការពារគ្រប់ ២៤ម៉ោងនោះទេ ហើយក៏កង្វល់ទៅដល់អ្នក ដែលបានដាក់ពិន្ទុឲ្យជាវីរៈបុរសថែមទៀត។
គួររំលឹកថា ខណៈពេលដែលសម្ដេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ហើយខណៈពេលសម្ដេចបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកប្រមាណជាង ២០០០នាក់ ក៏ស្រាប់តែមានបុគ្គលម្នាក់ បានយកស្បែកជើងគប់ទៅលើសម្ដេច តែមិនបានប៉ះសម្ដេចនោះទេ ហើយនៅពេលមានហេតុការណ៍នោះកើតឡើង ក្រុមអ្នកគាំទ្រទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យតបនោះទេ។ ចំណែកបុគ្គលនោះ ត្រូវបានក្រុមសន្តិសុខជម្លៀសចេញពីទីតាំងកើតហេតុ ដោយមិនមានការចាប់ខ្លួនឡើយ។ បុគ្គលនេះត្រូវបានគេស្គាល់ថា មានឈ្មោះ អ៊ុក ទូច ជាពលរដ្ឋខ្មែរអាមេរិកកាំង អាយុ ៧១ឆ្នាំ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


