ព័ត៌មានជាតិ
អភិបាលខេត្តព្រៃវែង ស្នើពលរដ្ឋបើកបរគោយន្តប្រើកង់ជ័រ កុំប្រើកង់ដែកនាំឲ្យផ្លូវឆាប់ខូច
លោក ជា សុមេធី អភិបាលខេត្តព្រៃវែងសំណូមពរឲ្យប្រជាពលរដ្ឋជួយថែរក្សាផ្លូវថ្នល់ កុំបើកបរគោយន្កប្រើកង់ដែកដែលនាំឲ្យផ្លូវឆាប់ខូច។
ខណៈចូលរួមបើកការដ្ឋានសាងសង់ផ្លូវប្រវែង ៤ ០០០ ម៉ែត្រនៅឃុំព្រែកតាសរ ស្រុកពោធិ៍រៀង កាលពីពេលថ្មីៗនេះលោកអភិបាលខេត្តបានឲ្យដឹងថា កន្លងទៅបងប្អូនពលរដ្ឋមួយចំនួនបើកបរគោយន្តដោយប្រើកង់ដែក នាំឲ្យផ្លូវឆាប់ខូចទៅវិញនៅពេលស្ថាបនារួច។ លោកបានស្នើសុំជំនួសដោយការប្រើប្រាស់គោយន្តកង់ជ័រ ដើម្បីធានាផ្លូវថ្នល់ប្រើប្រាស់បានយូរឆ្នាំ។


លោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀងបានឲ្យដឹងថា ផ្លូវដែលស្ថាបនានេះមានប្រវែង ៤,០០០ ម៉ែត្រ ចាប់ពីភូមិព្រែកតាសរ មកដល់ភូមិព្រែកក្រូច ស្ថិតនៅក្នុងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង។
លោក យស ស៊ីណាតបញ្ជាក់ថា តាមរយៈសមិទ្ធផលផ្លូវដែលស្ថាបនានេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ គិតគូររបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ហើយបានចូលរួមដោះស្រាយរាល់សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនទាំងផ្នែកពុទ្ធចក្រ និង ផ្នែកអាណាចក្របានជាបន្តបន្ទាប់។
កន្លងទៅនេះ ក្នុងស្រុកពោធិ៍រៀងទទួលបានសមិទ្ធផលជាច្រើន ក្នុងវិសយ័គមនាគមន៍ជនបទ (មានផ្លូវ និង ស្ពាន) ដែលបានសាងសង់រួច និងសម្ពោធ ដាក់អោយប្រើប្រាស់នាឆ្នាំកន្លងមក និង សមិទ្ធិផលថ្មីៗទើបចាប់ផ្តើមដំណើរការនិងកំពុងសាងសង់ជាបន្តបន្ទាប់រួមមាន៖
១-ផ្លូវក្រាលគ្រួសក្រហម ចាប់ពីចំណុចឃុំកំពុងប្ញស្សី ទៅឃុំព្រែកជ្រៃ មានប្រវែង ៩,៣០០ម៉ែត្រ ខ្នងលើ ១០ម៉ែត្រ និងស្ពានចំនួន ០២កន្លែង ប្រវែង ៩០ម៉ែត្រ ខ្នងលើ ៨ម៉ែត្រ។សៅគ្រី
២-ផ្លូវក្រាលគ្រួសក្រហម ចាប់ពីចំណុចឃុំពោធិ៍រៀង ទៅឃុំព្រៃកន្លោង មានប្រវែង ៩,៥០០ម៉ែត្រ ខ្នងលើ ៦ម៉ែត្រ និងស្ពានចំនួន ០១កន្លែង ប្រវែង ១៧២ ម៉ែត្រ ខ្នងលើ ៨ម៉ែត្រ។
៣-ផ្លូវក្រាលគ្រួសក្រហម ចាប់ពីចំណុចឃុំពោធិ៍រៀង ទៅឃុំព្រែកអន្ទះមានប្រវែង ៩,០០០ម៉ែត្រ ខ្នង ១០ម៉ែត្រ និងស្ពានចំនួន ០២កន្លែង ប្រវែង ១០១ម៉ែត្រ ខ្នងលើ ១០ម៉ែត្រ។
៤-ផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅភូមិព្រែកផ្ដាំ និងភូមិតាមែង ឃុំព្រែកអន្ទះ មានប្រវែង ២,៥៥០ម៉ែត្រចែកចេញជាពីរខ្សែ ខ្សែទី១ ស្ថិតនៅចំណុចភូមិព្រែកផ្តាំ ប្រវែង ៥៥០ម៉ែត្រ ខ្នងលើ ៦ម៉ែត្រ -ខ្សែទី២ ស្ថិតនៅភូមិពាមែង ប្រវែង ២,០០០ម៉ែត្រ ខ្នងលើ ៥ម៉ែត្រ។
៥-ផ្លូវក្រាលគ្រួសក្រហម ចាប់ពីចំណុចឃុំកំពង់ប្រាំងស្រុកពារាំង ទៅឃុំព្រែកអន្ទះមានប្រវែង ១៣,៦៤០ ម៉ែត្រ ខ្នងលើ៨ម៉ែត្រ និងស្ពានចំនួន ០៥កន្លែង ប្រវែង ១៧៦ម៉ែត្រ ខ្នងលើ ៧ម៉ែត្រ។
៦-ផ្លូវក្រាលគ្រួសក្រហម ចាប់ពីចំណុចឃុំព្រៃកន្លោង ទៅឃុំពពីស ស្រុកស្វាយអន្ទរ មានប្រវែង ៦,៥០០ម៉ែត្រ ខ្នងលើ៨ម៉ែត្រ ។
ក្នុងខ្សែផ្លូវខាងលើនេះ ក៍បានប្រែក្លាយពីផ្លូវក្រាលគ្រួសក្រហមទៅជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ដែលបានសាងសង់រួចដូចខាងក្រោម៖
-ផ្លូវកៅស៊ូ DBST ឃុំព្រៃកន្លោង ទល់ឃុំពពឹស ស្រុកស្វាយអន្ទរ ប្រវែង ៦,៥០០ម៉ែត្រ ខ្នងលើ ៦ម៉ែត្រ
-ផ្លូវកៅស៊ូ DBST ឃុំព្រៃស្នៀតស្រុកពារាំង ទល់ឃុំកំពង់ឫស្សី ប្រវែង ១,៧០០ម៉ែត្រ ខ្នងលើ ៧ម៉ែត្រ
-ផ្លូវកៅស៊ូ DBST ឃុំកំពង់ប្រាំងស្រុកពារាំង ទល់ឃុំព្រែកតាសរ ប្រវែង ៦,៣៨០ម៉ែត្រ ខ្នងលើ ៦ម៉ែត្រ ខ ផ្លូវ ស្ពាន ចាប់ផ្តើម និង កំពុងសាងសង់
-ផ្លូវកៅស៊ូ DBST ឃុំព្រៃកន្លោង ទល់ឃុំពោធិ៍រៀង ប្រវែង ៩,៥០០ម៉ែត្រ ខ្នងលើ ៦ម៉ែត្រ -ផ្លូវកៅស៊ូ DBST ឃុំកំពង់ប្ញស្សី ទល់ឃុំពោធិ៍រៀង ប្រវែង ៧,៤០០ម៉ែត្រ ខ្នងលើ ៧ម៉ែត្រ
-ស្ពានវត្តព្រែកផ្ដាំ ប្រវែង ៦០ម៉ែត្រ ខ្នងលើ ១០ម៉ែត្រ
-ផ្លូវ បេតុង មួយខ្សែ ស្ថិតនៅភូមិព្រែកតាសរ ដល់ភូមិព្រែកក្រូច ឃុំព្រែកតាសរទល់ឃុំព្រែកអន្ទះ ប្រវែង ៤,០០០ម៉ែត្រ ខ្នងលើ ៧ម៉ែត្រ ដែលកំពុងបើកការដ្ឋានសាងសង់ នាឱកាសនេះ៕
អត្ថបទ៖ សៅគ្រី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


