ព័ត៌មានជាតិ
គណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ វៀតណាម អញ្ជើញលោកហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនាពេលខាងមុខ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៤ ខែឧសភា នេះ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ជិន វៀតជឿង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងកឹនធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ។

ក្នុងជំនួបនោះលោក ជិន វៀតជឿង បានធ្វើការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន និងបានថ្លែងនូវការអបអរសាទរក្នុងឱកាសខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅក្នុងឆ្នាំ២០២២ នេះ។ លោកបានលើកទ្បើងផងដែរថា ទីក្រុងកឹនធើ មានប្រវត្តិទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាអង្គភាពជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជននិងប្រជាជន ហើយបន្តទៅមុខទៀត។ លោកសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារហូតមក និងបានសម្តែងនូវការគាំទ្រឱ្យមានការជំរុញ អ្នកវិនិយោគពីក្រុងកឹនធើមកកម្ពុជាឱ្យបានកាន់តែច្រើនទ្បើង។
ឆ្លៀតក្នុងឱកាសនោះ លោក ជិន វៀតជឿង ក៏បានអញ្ជើញលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅទីក្រុងកឹនធើ ប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខផងដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


