ព័ត៌មានជាតិ
កម្ពុជា នឹងទទួលបន្ទុកការចំណាយទាំងអស់ ប្រសិនបើមានការចរចាសម្រេច COC នៅភ្នំពេញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានប្រកាសថា ប្រទេសកម្ពុជា នឹងទទួលបន្ទុកការចំណាយទាំងអស់លើការចរចា ដើម្បីសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ប្រសិនបើភាគីជម្លោះនៃសមុទ្រចិនខាងត្បូង យល់ព្រមចរចាគ្នានៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ លើសនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា នឹងរៀបចំសណ្ឋាគារផ្កាយ ៥មួយ សម្រាប់ទទួលភាគីចរចាទាំងអស់ ប្រសិនបើមានការចរចានោះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន មានប្រសាសន៍ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពី អាស៊ាន តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា កាលពីថ្ងៃទី ២៤ ខែឧសភាថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាចំណុចដែលយើងកំពុងធ្វើដំណើរទៅមុខ ហើយមានបញ្ហាប្រឈមផង និងបញ្ហាងាយស្រួលផង។ បើតាមសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២នេះ ជាខួបទី ២០ នៃការចុះហត្ថលេខាលើ DOC (ក្រមប្រតិបត្តិនៃភាគីសមុទ្រចិនខាងត្បូង) ហើយឆ្នាំនេះ យើងកំពុងតែជំរុញការកសាងនូវ COC (ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង)។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា «អ្វីដែលកម្ពុជា ធ្លាប់បានលើកតាំងពីមុនមក ហើយក៏មានលំដាប់លំដោយ នៃការអនុវត្តទៅតាមបែបនោះ គឺនៅត្រង់ថា ទីមួយ ត្រូវគោរពឲ្យបានម៉ត់ចត់ជាមួយនឹង DOC…DOC បានចែងច្បាស់ណាស់ អំពីបញ្ហាសេរីភាពនាវាចរ អំពីការហោះហើរ អំពីបញ្ហាច្បាប់សមុទ្រឆ្នាំ ១៩៨២ អញ្ចឹងទីមួយយើងទាមទារ អំពាវនាវឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវ នូវបញ្ហា DOC ឯទីពីរ ប្រទេសដែលមានការពាក់ព័ន្ធ សុំធ្វើការអត់ធ្មត់សម្របសម្រួលគ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនមែនជាប្រទេស ដែលមានការទាមទារអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។ ក៏ប៉ុន្តែ កម្ពុជាក៏ទាមទារឲ្យមានការដោះស្រាយទ្វេភាគី ទៅលើចំណុចណាដែលពួកគេអាចដោះស្រាយបាន។ ចំណែកឯចំណុចទីបី គឺការខិតខំកសាងនូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)។
ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ហើយយើងខិតខំថា នឹងធ្វើនៅឆ្នាំនេះ ក៏ប៉ុន្តែតើយើងអាចសង្ឃឹមបានប៉ុន្មានណា យើងលើកទឹកចិត្តឲ្យការសន្ទនារវាងអាស៊ាន ជាមួយនឹងចិន រហូតដល់ខ្ញុំប្រកាសឲ្យសណ្ឋាគារ ហៃយ៉ាត ( សណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ) ផ្កាយ ៥មួយ ដើម្បីធ្វើការចរចានៅទីក្រុងភ្នំពេញតែម្ដង ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់បង្ហាញឆន្ទះ ដើម្បីទៅទីក្រុងភ្នំពេញ ខ្ញុំទទួលបន្ទុកចំណាយទាំងអស់ ហើយជូនសណ្ឋាគារផ្កាយ ៥មួយ សម្រាប់ការចរចាអាស៊ាន និងចិន ដើម្បីសម្រេចនូវ COC នេះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


