Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​​៥២​គ្រួសារ ទទួល​អំណោយ​ពី​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​

បានផុស

នៅ

ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​សាលា​ក្រៅ ​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​នាំ​អំណោយ​មនុស្សធម៌​ចែក​ជូន​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​​៥២​គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ពេល​ថ្មីៗ​នេះ លោក ឡោ ស៊ុន​ជាង ប្រធាន​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ​សមាជិក សមាជិកា​គណៈកម្មាធិការ អនុ​សាខា ​ក ​ក្រ ក​ ស្រុក និង​មាន​ការ​ចូលរួម​ពី​យុវជន ស​.​ស​.​យ​.​ក ឃុំ​ស្ទឹង​កាច់ អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​នូវ​អំណោយ​មនុស្សធម៌ ទៅ​ចែក​ជូន​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន​៥២​គ្រួសារ ក្នុង​គោលដៅ​ឃុំ​ចំនួន​ពីរ​ គឺ​ឃុំ​ស្ទឹង​កាច់ និង​ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ក្នុង​ឱកាស​នេះ​ដែរ ​លោក ឡោ ស៊ុន​ជាង បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា ក​ ក្រ ក ខេត្ត​ប៉ៃលិន ជាពិសេស​មាន​ការ​គិតគូរ​យក​ចិត្តទុកដាក់​ពី​សំណាក់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​ជា​និច្ចកាល​ សម្ដេច តែងតែ​គិតគូរ​សុខ​ទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ទុក្ខ​លំបាក និង​ជនរងគ្រោះ​ងាយ​គ្រោះ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

លើស​ពី​នេះ​ទៀត លោក​ប្រធាន ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ជំងឺ​កូ​វីដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ឲ្យ​យល់ដឹង​អំពី​វិធានការ​ការពារ និង​ថែរក្សា​អនាម័យ​ ជាពិសេស​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សារ​អប់រំ​នានា របស់​ក្រសួងសុខាភិបាល សំដៅ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ក្នុង​បរិបទ​សហគមន៍ ២៨ វិច្ឆិកា ២០២០។​

សូម​បញ្ជាក់​ថា អំណោយ​មនុស្សធម៌​ដែល​អនុ​សាខា​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​នា​ពេល​នេះ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន ៖ អង្ករ​២៥​គីឡូក្រាម ទឹកស៊ីអ៊ីវ​៣​ដប សៀង​១​ដប ផ្អក​១​កែវ និង​ថវិកា ១០ ០០០​ រៀល​(​ដប់​ពាន់​រៀល​គត់​) ​ផង​ដែរ​៕

អត្ថបទ ៖ សេង សុវណ្ណារិទ្ធ​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម