Connect with us

ព័ត៌មានជាតិ

អ្នកឯកទេសជំងឺភ្នែកកុមារ បង្ហាញពីរបៀបថែទាំកុមារ​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​មីញ៉ូប

បានផុស

នៅ

អ្នកឯកទេសជំងឺភ្នែកកុមារបានបង្ហាញពីរបៀបថែទាំកុមារឱ្យចៀសផុតពីជំងឺ​មីញ៉ូបឬជំងឺកំហុសកំណុំ ដោយសារជំងឺនេះបានកើតទៅលើកុមារច្រើនជាងជំងឺភ្នែកផ្សេងៗទៀត។

លោកស្រីវេជ្ជបណ្ឌិត ជុកម៉ុល  កុសុម៉ា អនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៩ឧសភានេះថា ក្នុងចំណោមអ្នកជំងឺភ្នែកមកពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង​៣០០​ទៅ ៣៥០នាក់ ក្នុងនោះមានប្រមាណ ២០ ភាគរយជាកុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា កុមារដែលមកទទួលសេវានៅមន្ទីរពេទ្យ ពួកគាត់មានជំងឺកំហុសកំណុំ ឬ ជំងឺមីញ៉ូបច្រើន​ជាងគេ បន្ទាប់មកជំងឺភ្នែកខ្ជិល ជំងឺភ្នែកស្រលៀង ជំងឺឡើងបាយពីកំណើតភាពមិនធម្មតាពីកំណើត ពិនិត្យ ភ្នែកចំពោះក្មេងកើតមិនគ្រប់ខែ និងជំងឺផ្សេងៗទៀត។

លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា ជំងឺកំហុសកំណុំឬជំងឺមីញ៉ូប ជាជំងឺមួយមិនមានមូលហេតុបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេប៉ុន្តែអាចបណ្តាលមកពីតំណពូជ។

លោកស្រីវេជ្ជបណ្ឌិតបានពន្យល់ថាប្រសិនបើក្នុងចំណោមម្តាយឬឪពុកមានជំងឺមីញ៉ូបជំងឺនេះនឹងអាចមានបន្តមកដល់កូនហើយក្នុងករណីទាំងម្តាយនិងឪពុកមានជំងឺនេះអត្រានៃកូនមានជំងឺនេះក៏មានកាន់តែច្រើនដែរ។

លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រៅពីតំណពូជជំងឺមីញ៉ូបនេះ ក៏អាចបណ្តាលមកពី​កុមារមើលទូរស័ព្ទច្រើនជាងធម្មតាផងដែរ។ ជាក់ស្តែងក្នុងកំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ក្រសួងអប់រំយុវជននិងកីឡាបានតម្រូវឱ្យសិស្សរៀនតាម​អនឡាញ។ ប៉ុន្តែបន្ទាប់ពីពួកគាត់រៀនតាមអនឡាញរួចហើយ ពួកគាត់នឹងបន្តមើលយូធូបនិងលេងហ្គេមដែលធ្វើឱ្យជួបបញ្ហាកំហុសកំណុំឬមីញ៉ូប ដែលមានឪពុកម្តាយជាច្រើនបាននាំកូនមកជួបគ្រូពេទ្យ។

លោកស្រីវេជ្ជបណ្ឌិតបានណែនាំដល់ឪពុកម្តាយ ដែលមានជំងឺកំហុសកំណុំពេលមានបុត្រធីតាអាយុ ១ ឆ្នាំ គួរតែយក​កូន​មក​ជួបវេជ្ជបណ្ឌិឯកទេសភ្នែក ដើម្បីឱ្យគេពិនិត្យនិងស្វែងរកថាតើកូននឹងមានបញ្ហាកំហុសកំណុំដែរឬទេ។ នៅពេល​រក​ឃើញថាមានបញ្ហានេះនៅក្នុងកម្រិតណាមួយ គ្រូពេទ្យតម្រូវឱ្យពាក់វ៉ែនតាដើម្បីការពារកុំឱ្យកម្រិតមីញ៉ូបកាន់តែធ្ងន់​ធ្ងរ។

លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្នុងករណីមិនយកកូនមកក្នុងអាយុ១ឆ្នាំទេ សូមលើកទឹកចិត្តឱ្យយកកូនមកពិនិត្យនៅពេលកូនចូលរៀន។ បន្ទាប់ពីពិនិត្យហើយគ្រូពេទ្យត្រូវបន្តតាមដានកន្លះឆ្នាំម្តងទៅលើកម្រិតមីញ៉ូបរបស់កុមារ។

ទម្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិតលើកទឹកចិត្តឪពុកម្តាយទាំងអស់ ត្រូវចូលរួមអប់រំកូនតាំងពីក្មេងទាក់ទងនឹងអាកប្បកិរិយា ធ្វើយ៉ាងណាថែរក្សាភ្នែកឱ្យមានសុខភាពល្អ ហើយម្តាយឪពុកគួរនាំកូនទៅលេងនៅខាងក្រៅឱ្យបានច្រើនកុំទុកកូននៅផ្ទះ ព្រោះកាលណានៅផ្ទះគាត់ធុញថប់អាចឱ្យគាត់លេងទូរសព្ទច្រើន ដែលជាកក្តាជំរុញមួយបណ្តាលឱ្យកូនវិវត្តទៅរកជំងឺមីញ៉ូបបាន។

លោកស្រីវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ចំពោះបញ្ហាជំងឺភ្នែកខ្ជិលនិងស្រលៀងវិញ បានកើតឡើងដោយសារជំងឺកំហុស​កំណុំដូចគ្នា។ រីឯជំងឺឡើងបាយពីកំណើតវិញ កើតឡើងដោយសារក្នុងកំឡុងពេលម្តាយមានផ្ទៃពោះបានឆ្លងជំងឺស្អូចនិងការលើសជាតិស្ករ។

លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ចំណែកទារកការកើតមកអត់គ្រប់ខែតិចជាង៣៤អាទិត្យឬក៏អត់គ្រប់គីឡូគឺតិចជាង​២​គីឡូ ដែលចាត់ទុកសុខភាពមិនល្អដោយដាក់នៅអុកស៊ីហ្សែន ដូចនេះឪពុកម្តាយគួរនាំកូនមកពិនិត្យពេលគាត់មានអាយុបាន១ខែ ដើម្បីយើងស្វែងរកបញ្ហាជំងឺភ្នែក ក្រែងលោសរសៃបាតភ្នែកគាត់ដុះមិនគ្រប់គ្រាន់។

សាស្រាចារ្យ លូ លីឃាង នាយកមន្ទីពេទ្យព្រះអង្គឌួងបានធ្វើការអំពាវនាវដល់មាតាបិតាអាណាព្យាបាលដែលមានកូនចៅ​មានបញ្ហាភ្នែកត្រូវរួសរាន់នាំមកពិនិត្យនិងព្យាបាលឱ្យបានទាន់ពេលវេលាដើម្បីកាត់បន្ថយភាពពិការភាព។

សាស្រាចារ្យ លូ លីឃាងបានមានប្រសាសន៍ថា មន្ទីរពេទ្យទើបតែបង្កើតបន្ទប់ព្យាបាលជំងឺភ្នែកកុមារដែលមានគ្រូពេទ្យឯកទេសខ្ពស់ផ្នែកកុមារនិងមានបំពាក់ឧបករណ៍ទំនើបៗ ដែលអាចជួយក្នុងការរុករករបកគំហើញបានទាន់ពេលវេលា។

លោកសាស្ត្រាចារ្យបានបន្តថា «នៅពេលដែលយើងរកឃើញរបកគំហើញបានទាន់ពេលនោះវានឹងអាចកាត់បន្ថយនូវពិការភាពរបស់កុមារបានច្រើនផដែរខណៈបច្ចុប្បន្នក្នុង១ថ្ងៃគិតជាមធ្យមមានកុមារប្រហែល២០ភាគរយក្នុងចំណោមអ្នកមានបញ្ហាភ្នែក៣០០ទៅ៣៥០នាក់មកពិគ្រោះជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

គម្រោងសហគ្រិនស្ត្រីដែលផ្តួចផ្តើមដោយ​អាមេរិក ផ្តល់ឱកាសស្រ្តីកម្ពុជាពង្រីកអាជីវកម្ម

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ប្រេសិតអាមេរិក៖ «ពូទីន និយាយត្រូវ រឿងថា លោកខាងលិច ខ្ចីដៃអ៊ុយក្រែន វាយរុស្ស៊ី»

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អាមេរិកជំរុញឲ្យ​អូស្ត្រាលីបង្កើនចំណាយលើវិស័យការពារជាតិដល់ ៣,៥% នៃ GDP

កីឡា១៦ នាទីutes មុន

សហព័ន្ធ​កីឡា​វាយសី​​ បញ្ជូន​កីឡាករ​ កីឡា​ការិនី​ឆ្នើម​ ៣រូប​ចូលរួម​ប្រកួត​កីឡា​សកល​វិទ្យាល័យ​ពិភពលោក​នៅ​អាល្លឺម៉ង់​

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តារាចម្រៀង​ហុងកុង Steven Cheung ធ្លាក់​ខ្លួន​​​ លំបាកពេក​ រហូតលើក​ដៃ​​សុំជំនួយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម