ព័ត៌មានជាតិ
ប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំនិងដឹងគុណជានិច្ចនៅថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នានេះ
ដើម្បីអបអរខួបថ្ងៃបុណ្យជាតិជ័យជំនះ៧មករា មន្ត្រីនិងសមាជិកសមាជិកាគណបក្សកម្ពុជាថ្នាក់ខណ្ឌ និងសង្កាត់ទាំង៥របស់ខណ្ឌព្រែកព្នៅ ត្រូវត្រៀមពាក្យស្លោក និងរូបភាពឡូហ្គោ ៧មករា ឆ្នាំ២០២១ ពិសេសប៉ាណូគណបក្ស ព្រមទាំងរូបសម្តេចទាំងពីរ បើមានប៉ាណូ ទង់ជាតិ ទង់បក្ស ណាដែលស្លេកព័ណ៍ ឬចាស់រហែក ត្រូវប្តូរថ្មីភ្លាម ហើយត្រូវកែ លម្អដាំផ្កានៅក្រោមដងប៉ាណូ ថែមថយយ៉ាងណា ឲ្យមើលទៅស្អាតល្អ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំ និងដឹងគុណជានិច្ចនៅថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នានេះ។

បើគ្មានថ្ងៃ៧មករា ក៏គ្មានថ្ងៃ២៣តុលានាទីក្រុងប៉ារីសដែរ ហើយបើមិនមានថ្ងៃទាំងអស់នេះក៏គ្មានអ្វីៗនាពេលបច្ចប្បន្ននេះដែរ ដូចនេះសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំ និងដឹងគុណជានិច្ចនៅថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នានេះ។
ទាំងនេះគឺជាការលើកឡើងរបស់លោកសុខសម្បត្តិប្រធានគណកម្មាធិការគណបក្សខណ្ឌព្រែកព្នៅក្នុងកិច្ចប្រជុំប្រចាំខែ របស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ នាថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២០នេះ នាសាលប្រជុំគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។

លោកបន្តថា លោកសុំឲ្យក្រុមការងារទាំងអស់ ទាំងថ្នាក់សង្កាត់និងខណ្ឌត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវគោរពតាមនឹងអនុវត្តឲ្យបាននូវគោលនយោបាយទិសដៅ របស់គណៈបក្សជាពិសេសត្រូវមានមនោសញ្ចេតនាជាប់ជាមួយប្រជាពលរដ្ឋទូទៅដូចអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូពីប្រទេសជាតិនិងប្រជាពលរដ្ឋ ខិតខំនាំមកនូវសន្តិភាពនិងការអភិវឌ្ឍរហូតដល់ទទួលបានជោគជ័យ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋទាំងមូល។

លោកបញ្ជាក់ថា យើងមានថ្ងៃនេះក៏ដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំនិងកសាងប្រទេសជាតិតាំងពីបាតដៃទទេរហូតមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យមកដល់បច្ចប្បន្ននេះ។ ជាចុងក្រោយលោក សុខ សម្បត្តិ ក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ទាំង៥ ត្រូវបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ព្រោះការបោះឆ្នោតសង្កាត់ឆ្នាំ២០២២មិនយូទេ ដូច្នេះយើងត្រូវពង្រឹងខ្លួនយើងចាប់ពីពេលនេះតទៅ ហើយត្រូវតែបន្តសហការនិងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវហ៊ានលះបង់ដើម្បីបក្សទាំងអស់គ្នា ដើម្បីគណៈបក្សប្រជាជនកម្ពុជា យើងទទួលជ័យជំនះនា ការបោះឆ្នោតថ្នាក់សង្កាត់ឆ្នាំ២០២២ និងបន្តឈ្នះក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខបន្តទៀត៕
អត្ថបទ ៖ ឧត្តរ៉ា




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


