Connect with us

ព័ត៌មានជាតិ

ប្រជាជនកម្ពុជា នៅតែចងចាំជានិច្ចគុណបំណាច់ថ្ងៃ៧មករា និងសម្ដេចតេជោបានខិតខំកសាងសន្តិភាព

បានផុស

នៅ

ប្រជាជនកម្ពុជា នៅតែបន្តរក្សាការចងចាំជានិច្ចគុណបំណាច់ថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី០២ នៃប្រជាជនទូទាំងប្រទេស ដែលនៅទីតាំងវិមានឯករាជ្យកំពុងមានការរៀបចំ សម្រាប់ប្រារព្ធពិធី នៅថ្ងៃទី០៧ មករា ស្អែកនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ ទាំងមនុស្សចាស់ ទាំងមនុស្សក្មេង បានមើលឃើញយ៉ាងច្បាស់ថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី០២ របស់យើងទាំងអស់គ្នានេះ គឺពុំមែនកើតឡើងមកដោយចៃដន្យនោះឡើយ គឺកើតឡើងមកដោយគោលនយោបាយឈ្នះៗ ប្រកបដោយគតិបណ្ឌិតវៀងរៃ បំផុតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីរបបវាលពិឃាដ ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលជារបបមហាសែនប្រល័យ និងសាហាវយ៉ង់ឃ្នងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

ប្រជាពលរដ្ឋ បានបន្តលើកឡើងទៀតថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បន្តមកដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រទេសមានសន្តិភាព មានការអភិវឌ្ឍន៍ ប្រជាជនមានសិទ្ធិពេញលេញ ក្នុងការរស់រានមានជីវិត ប្រកបអាជីវកម្ម មានចំណូលចិត្ត។

សូមបញ្ជាក់ថា ថ្ងៃទី០៧ មករា ឆ្នាំ២០២៦នេះ គឺជាគម្រប់ខួប៤៧ឆ្នាំហើយ នៃការរួចផុតពីរបបប្រល័យពូជសាសន៍ពលពត ពោលគឺ គិតចាប់ពីថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩មក៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម