ព័ត៌មានជាតិ
ចេកណាំវ៉ា របស់អ្នកព្រែកថ្មី មានទីផ្សារ ដោយសារផ្លែចេកអ្នកតាមខេត្តមានការយឺតយ៉ាវ
អ្នកចម្ការនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្រុកកាប់ផ្លែចេកណាំវ៉ា យកមកលក់ផ្សារច្បារអំពៅ និងតាមបណ្ដាផ្សារនានា ខណៈតម្លៃក៏គ្រាន់បើជាងមុន។
កសិករឈ្មោះ វ៉ាន់ នុន បាននិយាយថា ផ្លែចេកណាំវ៉ា ដែលពួកគាត់ដាំនៅចម្ការ គឺពីមុនមកមិនសូវមានម៉ូយរង់ចាំទទួលទិញទេ ដោយសារឈ្មួញច្រើននាំចូលពីតាមបណ្តាខេត្ត ដូច្នេះហើយទើបផ្លែចេកនៅក្បែរក្រុងត្រូវបាត់បង់ម៉ូយ។ប៉ុន្តែប៉ុន្មានខែនេះ ឈ្មួញអាក់ខានដឹកយកមកលក់ភ្នំពេញ ទើបចេករបស់ពួកគាត់ត្រូវមានហាងឆេងឡើងវិញ។

កសិករដដែលបន្តថា ចេកណាំវ៉ា ដែលឈ្មួញចុះទៅទិញដល់ចម្ការ គឺក្នុង១ស្និត ថ្លៃ២០០០រៀល ហើយមកដល់ផ្សារ គេលក់រាយក្នុង១ស្និត ថ្លៃ៣០០០រៀល។
ដោយឡែកអាជីវករលក់ផ្លែចេក នៅផ្សារច្បារអំពៅ ឈ្មោះ សិន សាវី បានឲ្យដឹងថា មុខរបរលក់ផ្លែចេកគឺបានប្រាក់ចំណេញគួរសម ។អាជីវកររូបនេះ លើកឡើងថា ប្រជាពលរដ្ឋនិយមទិញចេកណាំវ៉ា យកទៅ ក៏ព្រោះតែជាដំណាំក្នុងស្រុក និងគ្មានសារជាតិគីមី។

យ៉ាងណាក៏ដោយ អាជីវករសំណូមពរដល់កសិករក្នុងស្រុក ត្រូវនាំគ្នាដាំដំណាំ ដោយប្រើប្រាស់ជីធម្មជាតិ ជៀសវាងដាក់ជីគីមី នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន៕
អត្ថបទ ៖ នរា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


