ព័ត៌មានជាតិ
លោកស្រី ម៉ែន សំអន អញ្ជើញបោះឆ្នោត នៅសាលាបឋមសិក្សាព្រះសីហនុ ខេត្តស្វាយរៀង
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅសាលាសាលាបឋមសិក្សាព្រះសីហនុ ខេត្តស្វាយរៀង។

លោកស្រីបានបញ្ចេញសិទ្ធិជាពលរដ្ឋក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ និងសង្ឃឹមថា ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នោះ នឹងបម្រើសេវាសាធារណៈនៅមូលដ្ឋានកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់ថា នៅខេត្តស្វាយរៀង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានចំនួន ៩ គណបក្សរួម៖ ១ គណបក្សប្រជាជនកម្ពុជា ២ គណបក្សភ្លើងទៀន ៣ គណបក្សហ៊្វុនស៊ិនប៉ិច ៤ គណបក្សខ្មែររួបរួមជាតិ ៥ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៦ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៧ គណបក្សយុវជនកម្ពុជា ៨ គណបក្សកម្ពុជានិយម ៩ គណបក្សសញ្ជាតិកម្ពុជា។ មណ្ឌលបោះឆ្នោត មាន ៨០ មណ្ឌល ៩៨៤ ការិយាល័យ និងមានអ្នកបោះឆ្នោតចំនួន ៣៩១ ៦២២ នាក់៕
អត្ថបទ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


