Connect with us

ព័ត៌មានជាតិ

លោក​ កឹម ចំរើន​៖​ មិន​ទាន់​មាន​ពលករ​ខ្មែរ​ ធ្វើការ​នៅ​ថៃ​ណា​ម្នាក់​ ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅឡើយ​ទេ

បានផុស

នៅ

​លោក​ កឹម ចំរើន ទីប្រឹក្សា​ទទួលបន្ទុក​ពលករ​នៅ​ប្រទេស​ថៃ​ បាន​លើកឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុ​ក​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់ពេលនេះ​ នៅ​មិនទាន់មាន​ពលករ​ខ្មែរ​ណា​ម្នាក់​ ដែល​កំពុង​ធ្វើ​ការ​និង​ស្នាក់នៅ​ប្រទេស​ថៃ មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅឡើយ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្ត​ថា ​ក្នុងចំណោម​មនុស្ស​សរុប​ចំនួន ៥៤៨ នាក់​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​សាមុទ្រ​សា​ខននោះ​ មិន​ទាន់មាន​ពលករ​ខ្មែរ​នៅឡើយ​ទេ​ ភាគច្រើន​ជា​ពលករ​បរទេស​ផ្សេងទៀត​។ លោក​បាន​បន្ថែម​ថា​ ក្រសួងសុខាភិបាល​ថៃ បាន​ធ្វើ​តេស្ត​ពិនិត្យរ​កលើ​មនុស្ស ១.១៤៩ នាក់ រក​ឃើញ​មាន​ផ្ទុក​ជំងឺ​ចំនួន ៥១៦ នាក់ ដោយ​រថយន្ត​ចល័ត និង​រក​ឃើញ​ចំនួន ៣២ នាក់ នៅ​ក្នុង​មន្ទីរពេទ្យ ភាគច្រើន​អ្នក​ឆ្លង​មិន​មាន​រោគសញ្ញា​អ្វី​ទេ​។ លោក​បាន​បន្ថែម​ទៀតថា ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក្នុង​ប្រទេស​ថៃ ខេត្ត​សាមុទ្រ​សា​ខន​បាន​ប្រកាស​បិទ​ខេត្ត និង​ដាក់​បម្រាម​គោចរ និង​វិធានការ​ផ្សេងៗ​ដូច​ខាង​ក្រោម​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​សាមុទ្រ​សា​ខន ហាម​ធ្វើដំណើរ​ចេញទៅ​ក្រៅ​ខេត្ត (Lockdown) ចំនួន​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ រហូតដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២១។ ​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ពីផ្​ទះ​ចាប់ពី​ម៉ោង ១០​យប់ ដល់​ម៉ោង​៥​ភ្លឺ​។​ ពលករ​បរទេស ហាម​ផ្លាស់​ទី​ចេញ​ពី​ខេត្ត​សាមុទ្រ​សា​ខន​ជាដាច់ខាត អ្នក​បំពាន​នឹង​ទទួលទោស និង​ផាក​ពិន័យ​។​ បិទ​ផ្សារ​បង្គា និង​សន្តេវាសិកដ្ឋាន​ស្រ៊ី​មឿង ក្នុង​រយៈពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១​។ បិទ​កន្លែង​សាធារណ​ទូទៅ ដូចជា​ពហុកីឡាដ្ឋាន សៃ​វៀន​ប្រដាល់ សាលារៀន កន្លែង​ថែទាំ​កូនក្មេង ផ្សារ​ទំនើប​។ ល​។​ ហាង​លក់​ម្ហូបអាហារ​និង​ភេសជ្ជៈ បើក​តែ​សម្រាប់​ទិញ​ខ្ចប់​យក​ទៅ​ផ្ទះ លើកលែងតែ​មន្ទីរពេទ្យ​។ ហាង​លក់ទំនិញ កំណត់​ម៉ោង​បិទ​ចាប់ពី ២២.០០ – ០៥.០០ និង​មិន​មាន​មនុស្ស​ច្រើន​។​ ផ្សារណាត់ និង​ផ្សា​រលក់​ម្ហូប​ស្រស់ អាច​លក់​បានតែ​រយៈពេល ៦ ម៉ោង​ប៉ុណ្ណោះ​។

​លោក​ កឹម ចំរើន​ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​ពាក់​ម៉ាស​ចៀសវាង​ការ​ពិន័យ​២​ម៉ឺន​បាត លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​ជែ​ល​អាល់កុល ឲ្យ​បាន​ញឹកញាប់ សូម​ថែរក្សា​សុខភាព​ទាំងអស់គ្នា ចៀសវាង​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន ហើយ​បើ​សង្ស័យ​ថា ​មាន​អាការៈ​មិន​ស្រួលខ្លួន ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជិត​កន្លែង​ស្នាក់នៅ​របស់​បងប្អូន​។​ ​តែ​យ៉ាងណាក៏ដោយ​ លោក​បាន​ណែនាំ​ដល់​ពលករ​ខ្មែរ​ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​ ដែល​មាន​ហានិភ័យ​ខ្ពស់​ ក្នុង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដូចជា​ទីក្រុង​បាងកក ខេត្ត​សាមុទ្រ​សា​ខន ខេត្ត​សាមុទ្រ​ប្រា​កាន ខេត្ត​រ៉ា​ច់​បុរី និង​ខេត្ត​សុផាន់​បុរី​។​

​លោក​បាន​ណែនាំ​ដល់​បងប្អូន​កម្មករ​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ឲ្យ​បាន​ល្អ​និ ង​កុំ​ធ្វើការ​ផ្លាស់​ទី​ទៅ​កន្លែង​ផ្សេង​ ដែល​បងប្អូន​កំពុង​ធ្វើ​ការ​ឬ​ស្នាក់នៅ ចៀសវាង​ការ​ចេញ​ក្រៅ កុំ​ធ្វើការ​ជួបជុំ​មនុស្ស​ច្រើន កុំ​ភ័យ​ស្លន់ស្លោ​និង​តក់ស្លុត​ត្រូវ​ជឿជាក់​លើ​រដ្ឋាភិបាល​ថៃ ព្រោះ​រដ្ឋាភិបាល​ថៃ​អាច​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​នេះ ​បាន​ពិសេស​កុំ​ចេញទៅ​ប្រទេស​កម្ពុជា​វិញ​ ក្នុង​ចំណាក់​កាល​នេះ ​ព្រោះ​ពេល​ទៅ​ដល់​ព្រំដែន​វិញ​បងប្អូន​ ត្រូវ​ពិនិត្យ​សុខភាព​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ដដែល​។

​ជា​មួយ​គ្នានេះ ​លោក​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​បំណង​មក​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​សូម​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​ ដើម្បី​ចៀសវាង​ការ​ចាប់​ដាក់គុក​ឬ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ​ ដោយសារ​អាជ្ញា​តាម​ព្រំដែន​មានការ​រឹតបន្តឹង​ខ្លាំង​ណាស់​។​ ​ចំណែក​ក្រសួងសុខាភិបាល​ បានប្រកាស​ឲ្យ​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ ​ត្រូវ​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ឆែក​សុខភាព​វាស់​កម្ដៅ​និង​បំពេញ​ទម្រង់​ប្រកាស​សុខភាព​ចំពោះ​អ្នកដំណើរ​ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​អ្នកដំណើរ​ទាំងនោះ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ចូលមក​ប្រទេស​កម្ពុជា​។ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​សូម​កុំ​មាន​ភាព​តក់ស្លុត​និង​ភ័យ​ស្លន់ស្លោ​ហួសហេតុ​ទាក់ទិន​នឹង​ការ​ណី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​នៅ​តំបន់​មួយ​នៃ​ប្រទេស​ថៃ​ និង​ត្រូវ​មាន​ការជឿជាក់​ទៅលើ​រដ្ឋាភិបាល​ថៃ​។

​ទន្ទឹម​នឹង​នេះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏បាន​បញ្ចេញ​ថវិកា​ចំនួន​៥០​លាន​រៀល​ក្នុង​១​ខេត្ត​បន្ថែម​ពីលើ​ថវិកា​ ដែល​មាន​ពីមុន​រួចហើយ​ ដើម្បី​ឲ្យ​ខេត្ត​មានលទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​ ក្នុង​ស្ថានភាព​ធម្មតា​ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ណា​ម្នាក់​ចូលក្នុ​ង​ផ្ទៃ​ប្រទេស​ ដោយ​មិនមាន​ការធ្វើ​ត្រួតពិនិត្យ​សំណាក​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅតាម​ព្រំដែន​នោះទេ​។​ លើសពីនេះ ​សម្តេច​តេ​ជោ​ បាន​បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​ប​ញ្ជូន​រថយន្ត​សម្រាប់​ដឹក​ពលករ​ខ្មែរ​ទៅមក​ខាងក្នុង​ខេត្ត​ នៅ​ពេល​ដែល​មាន​ចំនួន​ពលករ​ចូល​មក​ច្រើន​នោះ​និង​បាន​បញ្ជា​ឲ្យ​ក្រសួង​បញ្ចេញ​ម៉ាស​ក្រណាត់​សម្រាប់​ចែក​ជួន​ពលករ​ផង​ដែរ ​នៅ​តាម​ច្រក​អូ​ស្មាច់ ច្រក​ដូង​និង​ច្រក​ប៉ោយប៉ែត​ព្រោះ​ច្រក​ទ្វារ​ទាំង​បី​នេះ​ បើ​ឲ្យ​ចេញចូល​។​ ក្រៅពីនេះ​ បិទ​ការ​ចេញចូល​ទាំងអស់​រួមទាំ​ង​ច្រក​របៀង​ផ្សេងៗ​ទៀត​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អាជ្ញា​ធរ​រាជធានី អញ្ជើញ​ប្តី​ប្រពន្ធ​ ដែល​ត្រឡប់​មក​ពី​ថៃ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយពី​គេចវេះ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម