Connect with us

ព័ត៌មានជាតិ

តើភាសាបាលី និងភាសាសំស្រ្កឹតជាភាសាតែមួយ ឬយ៉ាងណា?

បានផុស

នៅ

ជាទូទៅនៅក្នុងប្រទេសកម្ពុជារបស់យើង នៅពេលដែលគេនិយាយពីភាសាសំស្រ្កឹតឬ ភាសាបាលី គេតែងតែនិយាយភាសាទាំងពីរនេះបញ្ជូលគ្នាតែម្តងទៅជាភាសាបាលី-សំស្រ្កឹត។ តើភាសាទាំងពីរនេះ ជាភាសាតែមួយ ឬយ៉ាងណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាសាសំស្រ្កឹត​ និង ភាសាបាលី  ជាភាសាពីរផ្សេងគ្នា ដោយមានប្រភពមកពីប្រទេសឥណ្ឌា ប៉ុន្តែលំហូរចូលនៃភាសាទាំងពីរមកដល់កម្ពុជា គឺមិនបានហូរចូលមកក្នុងពេលតែមួយជាមួយគ្នានោះទេ។ ដោយឡែក ក៏មានប្រជាជនមួយចំនួនបាន យល់ថា ភាសាទាំងពីរនេះ ត្រូវបានប្រើប្រាស់ក្នុងភាសាតែមួយដោយមិនមានបែងចែកអ្វីឡើយ។

នៅក្នុងដើមសតវត្សទី១ នៃគ្រិស្តសករាជ ខ្មែរបានទទួលឥទ្ធិពលពីឥណ្ឌា ឬហៅថា ឥណ្ឌាភាវូបនីយកម្ម (ការទទួលយកនៃអរិយធម៌របស់ឥណ្ឌារបស់ប្រជាជនខ្មែរ)។ ធាតុសំខាន់ដែលខ្មែរបានទទួលពីឥណ្ឌា គឺ សាសនា និងភាសា។ ចំណែក ក្នុងសតវត្សទី១ ខ្មែរបានទទួលនូវឥទ្ធិពលរបស់ព្រហ្មញ្ញសាសនា ដែលគេប្រើភាសាសំស្រ្កឹត ដោយពេលនោះមិនទាន់មានការប្រើបាស់បានទូលំទូលាយនៅឡើយទេ គឺប្រើបានតែនៅក្នុងវាំង ឬ សម្រាប់ព្រះមហាក្សត្រតែប៉ុណ្ណោះ។ ចំពោះអ្នកមានឋានៈខ្ពង់ខ្ពស់ ឬ មន្ត្រីរាជការនៅក្នុងវាំង គឺចេះភាសាសំស្រ្កឹតច្រើនជាងគេ ព្រមទាំងប្រើសំស្រ្កឹតសម្រាប់ទាក់ទងគ្នា។ រីឯ ប្រជាជនធម្មតាវិញ គឺប្រើភាសាខ្មែរធម្មតា។ ចំពោះអ្នកនៅឥណ្ឌាដែលចេះភាសាសំស្រ្កឹត ត្រូវបានគេចាត់ ទុកថាជាបណ្ឌិត។

កំឡុងពេលនោះ ភាសាសំស្រ្កឹត ក៏ក្លាយជាភាសាផ្លូវការក្នុងសម័យនគរភ្នំ។ គេបានប្រើសម្រាប់និយាយ ប្រើទាំងក្នុងសាសនា ព្រមទាំងប្រើសម្រាប់កត់ត្រាឯកសារផ្សេងៗ កត់ត្រានូវពាក្យពេចន៍ទូន្មានប្រៀនប្រដៅផងដែរ។​ ភាសាសំស្រ្កឹត ត្រូវបានប្រើ និងចាក់គ្រឹះក្នុងសង្គមខ្មែរ តាំងពីពេលនោះមក ។ ប៉ុន្តែមកដល់សតវត្ស ទី១១ក៏មានការផ្លាស់ប្តូរសាសនា ពីព្រហ្មញ្ញសាសនា មកព្រះពុទ្ធសាសនា [ពុទ្ធសាសនាចែកជាពីរ គឺ ពុទ្ធសាសនាមហាយានប(ប្រើលាយភាសាសំស្រ្កឹត) និង ពុទ្ធសាសនាហិនយាន(ប្រើភាសាបាលី)] ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧។

ទាក់ទិននឹងបញ្ហានេះ ព្រះភក្ខុឧត្តមវិរិយោ ហ៊ុំ សុទ្ធា សាស្រា្តចារ្យសំស្រ្កឹត នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានមានសង្ឃដីកាថា ភាសាបាលី និង ភាសាសំស្រ្កឹតមិនមែនជាភាសារបស់ខ្មែរនោះទេ គ្រាន់តែខ្មែរបានទទួលឥទ្ធិពលរបស់ឥណ្ឌា រួចបានខ្ចីភាសាសំស្រ្កឹត និង ភាសាបាលីមកប្រើប្រាស់។ ខ្មែរបានបង្កើតអក្សរដោយខ្លួនឯងពីសំណាក់អ្នកប្រាជ្ញខ្មែរ និងមានកម្ចីពាក្យខ្លះពី សំស្រ្កឹតផង នឹងបាលីផង ព្រោះខ្មែរមានពាក្យមិនទាន់គ្រប់សម្រាប់យកមកប្រើប្រាស់នៅឡើយ។

ព្រះភក្ខុឧត្តមវិរិយោ ហ៊ុំ សុទ្ធា មានសង្ឃដីការបន្តថា៖ “ទោះបីជាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានភាសាបាលីក៏ដោយ ក៏នៅតែប្រើលាយនឹងភាសាសំស្រ្កឹតដដែល រហូតដល់នៃពុទ្ធសាសនា ថេរវាទ នៅប្រទេសខ្មែរជាក់លាក់តាមរយៈ រាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់បញ្ជូនឱ្យទៅសិក្សានៅ ប្រទេសស្រីលង្កាអស់រយៈពេល១០ឆ្នាំ។ ទើបខ្មែរមានការប្រើនូវភាសាបាលីច្រើន។”

លោក អៀវ កើស អ្នកស្រាវជ្រាវភាសាខ្មែរបានសរសេរថា “ភាសាខ្មែរមានពាក្យសំស្រ្កឹតនិងបាលីលាយបញ្ចូលផងជាច្រើនក្រៃលែង ប៉ុន្តែភាសាយើងមិនមែននៅក្នុងអម្បូរ ឥណ្ឌូ-អឺរ៉ុប ទេ ព្រោះរបស់ដែលយើងមានដូចខ្លះនឹងភាសាក្នុងត្រកូលនេះ គ្រាន់តែជានីឃណ្តសាស្រ្ត (Sémantique) គឺខាងសេចក្ដីរបស់ពាក្យ (Vocabulaire) តែខុសគ្នាខាងសូរសាស្រ្ត (Phonétique) គឺខាងការបញ្ចូលសំឡេង វិធីអានហើយខុសគ្នាខាងរូបសាស្រ្ត (morphologie) គឺវិធីប្រើពាក្យ សម្រេចរូបពាក្យ គឺខាងវេយ្យាករណ៍ (Grammaire)”។

ពាក្យខ្មែរជាច្រើនជាពាក្យមួយម៉ាត់ ឬ មួយសូរតែវាបានកំណត់ន័យតាមអ្នកប្រើឯពាក្យបាលី-សំស្ក្រឹតជាច្រើន ជាពាក្យច្រើនម៉ាត់ ឬច្រើនសូរវាមាន ន័យផ្សេងៗ ។ ខ្មែរបានខ្ចីបាលី-សំស្ក្រឹតមកប្រើមែនតែខ្មែរ បានអនុវត្តតាម វិធីកម្លាយ វិធីសន្ធិ វិធីសមាស ខ្មែរនីយកម្ម ។      ភាសាបាលី-សំស្ក្រឹតជាភាសាមួយសម្បូរវេយ្យាករណសាស្ត្រ ដោយច្បាស់លាស់ មិនមែនចេះតែថាដោយគ្មានគោលសូត្រនោះទេ។ គឺមានសូត្រឬក្បួននៃស័ព្ទទំាងនោះត្រឹមត្រូវណាស់។

ពាក្យបាលី-សំស្ក្រឹត អាចបង្កើតឡើងដោយវិធីកម្លាយនិងវិធីបន្សំដែរ ។ លក្ខណៈនៃការសម្គាល់នូវពាក្យ បាលី-សំស្រ្កឹត មានដូចជា មិនប្រើបន្តក់ (កល ផល កុហក មង្គល…) មិនប្រើសញ្ញាលេខទោ [ ៗ ] (នានា) មានប្រើសញ្ញាទណ្ឌឃាត (ឧទាហរណ៍ ទេសចរណ៍ ទូរទស្សន៍ ប្រសាសន៍…) ប្រើសំយោគសញ្ញា (ព័ត៌មាន ការិយាល័យ វិទ្យាល័យ…) ប្រើរបាទ (ពណ៌ ធម៌ សួគ៌…) ប្រើព្យញ្ជនៈប្រកប គ ជ ទ ព ភ (មុជ បរិភោគ ប្រមាទ លាភ ប្រភព…)។

គួរបញ្ជាក់ថា ភាសាខ្មែរត្រូវបានអ្នកប្រាជ្ញមួយចំនួនធំនៅកម្ពុជាបានយល់ឃើញថា មានការបង្កើតឡើងដោយបុព្វបុរសខ្មែរ ដោយមិនបានយកអក្សរឥណ្ឌាមកប្រើប្រាស់នោះឡើយ គ្រាន់តែខ្មែរបានខ្ចីពាក្យពី ភាសាបាលីនិងសំស្រ្កឹតមានប្រភពមកពីឥណ្ឌាមកប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ព្រោះពាក្យខ្មែរមានមិនទាន់គ្រប់សម្រាប់ក្នុងការប្រើប្រាស់៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម