ព័ត៌មានជាតិ
លោក ហង្ស ពុទ្ធា៖ ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតរយៈពេល ២ថ្ងៃ មិនមានភាពមិនប្រក្រតី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការការផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រយៈពេល២ថ្ងៃ។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ លើកឡើងថា រកមិនឃើញភាពមិនប្រក្រតីណាមួយកើតឡើងនោះទេ។

លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា នេះថា បន្ទាប់ពីលទ្ធផលបឋម និងការបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឃុំ-សង្កាត់ជាសាធារណៈតាមបណ្តា គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នៅទូទាំងប្រទេស បានបញ្ចប់ គ.ជ.ប ក៏បន្តការងារផ្ទៀងផ្ទាត់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេលពីរថ្ងៃ។

លោក ហង្ស ពុទ្ធា លើកឡើងថា រយៈពេល២ថ្ងៃ នៃការផ្ទៀងផ្ទាត់សន្លឹកឆ្នោត ពីការិយាល័យបោះឆ្នោតនីមួយៗ មិនឃើញមានភាពប្រក្រតីណាមួយបានកើតឡើងទេ ដូច្នេះ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការតាមការគ្រោងទុក នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខ។

បើតាមលោក ហង្ស ពុទ្ធា សម្រាប់គណបក្សនយោបាយ ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ គឺដើម្បីប្រជែងយកតំណែងគ្រប់គ្រង ឬបម្រើសេវាសាធារណៈ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បើខុសគ្នាតែមួយសំឡេង ឬពីរសំឡេង ក៏ពាក់ព័ន្ធទៅដល់ការចែកអាសនៈបានដែរ។ លោកថា ភាពពិតប្រាកដដែល គ.ជ.ប បានធ្វើ រួមទាំងការប្រកាសលទ្ធផលនានា គឺជាសកម្មភាពមួយដែលត្រូវតែសុក្រិតៗ ដើម្បីធានាថា ទោះបីជាមួយសំឡេង ឬពីរសំឡេងរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានយកមកគណនាត្រឹមត្រូវ ជូនយុត្តិធម៌ដល់គណបក្សនយោបាយ ដែលបានដាក់ឯកជនចូលប្រកួតប្រជែង។

សូមបញ្ជាក់ថា ការផ្ទៀងផ្ទាត់សន្លឹកឆ្នោតមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៩ លាននាក់ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន ៣សែននាក់ បានចូលរួមបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


