ព័ត៌មានជាតិ
អ្នករត់ម៉ូតូផេសអាប់រអ៊ូ៖ ភ្ញៀវថាជិះកៀកពេក ខ្លាចឆ្លងកូវីដ
ភ្នំពេញ៖ អ្នករត់ម៉ូតូផេសអាប់រកលុយមិនសូវបាន បន្ទាប់ពីផ្ទុះជំងឺកូវិដ១៩ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ខែវិច្ឆិកា ហើយទាំងអ្នកបើកបរនិងភ្ញៀវសុទ្ធតែបារម្ភពីការឆ្លងជំងឺនេះ។
យុវជនចាន់ ដារ៉ូ រស់នៅភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានរៀបរាប់ថា ចាប់តាំងពីផ្ទុះជំងឺកូវិដ១៩នាព្រឹត្តិការថ្ងៃទី២៨ខែវិច្ឆិកា ដែលឆ្លងរាលដាលដល់សហគមរួចមកគឺធ្វើឲ្យមនុស្សម្នាលែងចេញដើរ ជាហេតុធ្វើឲ្យអ្នករត់ផេសអាប់សឹងរកលុយទិញបាយហូបមិនបាន។ មូលហេតុដែលប្អូនប្រុសហ៊ាននិយាយបែបនេះព្រោះភ្ញៀវដែលធ្លាប់ជិះគាត់មិនហ៊ានចេញពីផ្ទះ ដោយសារខ្លាចឆ្លងជំងឺកូវិដ១៩នេះ។ ដោយឡែកភ្ញៀវដទៃទៀត ក៏លែងហ៊ានជិះព្រោះអ្នកបើកបរនិងអ្នកជិះវាស្ថិតនៅកៀកពេក។

លោក ជា សារុន រស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅបានឲ្យដឹងថា ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២៨ខែវិច្ឆិកាមកគឺធ្វើឲ្យអ្នករត់ម៉ូតូកង់បីសឹងរកលុយដាក់ហោប៉ៅមិនបាន រហូតដល់ផ្អាកការរកសុីមួយរយះព្រោះគ្មានអ្នកជិះ។ ពីមុនមកសង្ឃឹមដឹកម៉ូយស្ត្រីៗបំរើតាមហាងរួមទាំងភ្ញៀវចេញពីផឹកសុីពេលយប់ តែដល់បិទហាងនិងខារ៉ាអូខេមកស្រាប់តែបាត់ភ្ញៀវសូម្បីតែម្នាក់ក៏គ្មាន។
បុរសរូបនេះបន្តថា កាលដែលពុំមានអ្នកដើរលេងដូចរាល់ថ្ងៃគឺដោយសារតែភ័យខ្លាចឆ្លងជំងឺកូវិដ១៩ គ្រប់ៗគ្នាហើយកុំថាតែអ្នកជិះសូម្បីអ្នករត់កង់បីក៏ភ័យខ្លាចឆ្លងជំងឺពីអ្នកជិះដែរ។ សរុបសេចក្តីមកគឺអ្នករត់ម៉ូតូកង់បីសុខចិត្តផ្អាករបរនេះមួយរយះទំរាំជំងឺកូវិដនេះបានស្រាកស្រានសិន។
គួរបញ្ជាក់ថាចាប់តាំងពីផ្ទុះជំងឺកូវិដ១៩ព្រឹត្តិការថ្ងៃទី២៨ខែវិច្ឆិកាមកគឺកុំថាឡើយអ្នករត់ម៉ូតូកង់បីអ្នកប្រកបរបរដ៏ទៃទៀតក៏មានការត្អូញត្អែពីរកប្រាក់កំរ៉ៃចូលផ្ទះមិនបានទាល់តែសោះ។ជំងឺកូវិដ១៩នេះសាហាវហួសពីការរំពឹងទុកទៅទៀត។ដូច្នេះហើយសុំឲ្យប្រជាពលរដ្ឋយើងទាំងអស់នាំគ្នាថែរក្សាអនាម័យរៀងៗខ្លួនចៀសឲ្យផុតពីការផ្ទុកនិងឆ្លងជំងឺនេះ៕
នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


