ព័ត៌មានជាតិ
សម្ដេច ទៀ បាញ់ ៖ វត្តមានរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺមានការឯកភាពពីសមាជិកអាស៊ាន
ប្រមុខការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ឲ្យដឹងថា វត្តមានរបស់រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៦ នៅរាជធានីភ្នំពេញ គឺមានការឯកភាពជាឯកច្ឆន្ទពីសមាជិកអាស៊ានទាំងអស់។ ប្រមុខការពារជាតិកម្ពុជា គូសបញ្ជាក់បែបនេះ បន្ទាប់ពីមានការលើកឡើងថា កម្ពុជាហាក់កំពុងទទួលស្គាល់ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ខណៈពិភពលោកចាត់ទុក រដ្ឋាភិបាលមីយ៉ាន់ម៉ាដឹកនាំដោយលោក មីង អោងឡាំង គឺរដ្ឋាភិបាលខុសច្បាប់។

នៅក្នុងសន្និសីទកាសែត ក្រោយបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ ២០២២ នេះ គឺកម្ពុជាបានបំពេញការងារតាមតួនាទីរបស់ខ្លួនយ៉ាងប្រសើរបំផុត ស្របតាមគោលការណ៍ និងធម្មនុញ្ញរបស់អាស៊ាន។

ពាក់ព័ន្ធនឹងការអញ្ជើញចូលរួម របស់រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា សម្ដេចពិជ័យសេនា គូសបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន គឺមានប្រទេសជាសមាជិក ១០ប្រទេស។ ក្នុងនោះ ក៏មានប្រទេសមីយ៉ាន់ម៉ា ជាសមាជិកដែរ។ ដូច្នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ គឺបំពេញតួនាទី ដោយគ្មានការរើសអើងចំពោះបុគ្គលណាមួយ ឬប្រទេសជាសមាជិកណាឡើយ ជាពិសេសត្រូវធានារក្សាឲ្យបានម៉ឺងម៉ាត់បំផុត ស្របតាមទស្សនទានរបស់អាស៊ាន គឺសាមគ្គីភាព ដើម្បីសន្ដិសុខប្រកបដោយសុខដុម។

តែយ៉ាងណាក្ដី ថ្លែងបើកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ប្រមុខការពារជាតិកម្ពុជា លើកឡើងថា បញ្ហានៅមីយ៉ាន់ម៉ា គឺជាបញ្ហាប្រឈមដែលធ្វើឲ្យប៉ះពាល់ដល់ឯកភាព និងភាពស្អិតល្មួតរបស់អាស៊ាន ដែលភាគីទាំងអស់ត្រូវយកចិត្តទុកដាក់ដោះស្រាយ។ ទន្ទឹមនឹងនេះ សម្ដេច ក៏បានជំរុញឲ្យមីយ៉ាន់ម៉ា ត្រូវពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន ៥ចំណុចរបស់អាស៊ាន ដើម្បីកុំឲ្យប៉ះពាល់ដល់ឯកភាព និងភាពស្អិតល្មួតរបស់អាស៊ាន៕
អត្ថបទ៖ ធឿន វ៉ាន់សុង


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


