ព័ត៌មានជាតិ
រុស្សីបង្កើនអាហារបករណ៍ ផ្នែកវិស្វកម្មយន្តហោះ ការបង្កើតកម្មវិធីសូហ្វវែ និងថាមពលនុយក្លេអ៊ែរស៊ីវិល
នៅឆ្នាំសិក្សា២០២២-២០២៣ ខាងមុខនេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានផ្តល់អាហារូបករណ៍ផ្នែកវិស្វកម្មយន្តហោះ ការបង្កើតកម្មវិធីសូហ្វវែ បច្ចេកវិទ្យា និងថាមពលនុយក្លេអ៊ែរស៊ីវិល ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាចំនួន ២០ កន្លែងឱ្យទៅបន្តការសិសក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ Specialist និង PhD នៅតាមសកលវិទ្យាល័យនានានៅប្រទេសរុស្សី។

លោក ផន បុរី ជំនួយការនាយិការមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះថា ចំនួនការផ្តល់ចំនួនអាហារូបករណ៍នេះបើប្រៀបធៀបទៅនឹងឆ្នាំសិក្សា២០២១‑២០២២ ឃើញថា មានការកើនឡើង ២៥ ភាគរយ ខណៈឆ្នាំសិក្សាមុន មានត្រឹមតែ ១៦កន្លែងប៉ុណ្ណោះ។
លោកបានបន្តថា ក្រៅពីការផ្តល់អាហារូបករណ៍តាមរយៈរដ្ឋាភិបាលរុស្សី នៅឆ្នាំ២០២២‑២០២៣ នេះដែរ សកលវិទ្យាល័យហិរញ្ញវត្ថុ ក្រោមរដ្ឋាភិបាលរុស្ស៊ី (Financial University under the Government of the Russian Federation) បានផ្តល់អាហារូបករណ៍ដោយឡែករបស់ខ្លួន ៥កន្លែងទៀតសម្រាប់និស្សិតកម្ពុជាទាំងឡាយណាដែលអាចសិក្សាមុខវិជ្ជាជាភាសាអង់គ្លេសបាន។

លោកបានបន្តទៀតថា គិតចាប់ពីឆ្នាំ១៩៧៩មក រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឱ្យទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានានៅប្រទេសរុស្សីប្រមាណជាង ៨ ៥០០ នាក់ ក្នុងនោះមានប្រមាណ ៨ ០០០ នាក់បានបញ្ចប់កាសិក្សា និងប្រមាណជិត ៦០០ នាក់កំពុងសិក្សានៅប្រទេសរុស្សី។ ក្នុងនោះមាននិស្សិតស៊ីវិល និងមន្ត្រីរាជការប្រហែល ៧០ នាក់ និងយោធាជាង ៥០០ នាក់។
លោកបានបន្ថែមទៀតថា និស្សិតស៊ីវិល និងមន្ត្រីរាជការដែលទទួលបានអាហារូបករណ៍ ពួកគេសិក្សាទៅលើជំនាញវិស្វកម្មយន្តហោះ ស្ថាបត្យកម្ម សំណង់ស៊ីវិល វេជ្ជសាស្ត្រ ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ផ្នែកវប្បធម៌ សិល្បៈ ដូចជាការដឹកនាំភាពយន្ត និងផលិតនិពន្ធជាដើម។

លោកបានបញ្ជាក់ទៀតថា ក្នុងចំណោមមុខវិជ្ជាទាំងនោះ មុខវិជ្ជាដែលមានការពេញនិយមសម្រាប់និសិត្សខ្មែររួមមាន សំណង់ស៊ីវិល ថាមពលនុយក្លេអ៊ែរ និងវិស្វកម្មយន្តហោះជាដើម។
លោក ផន បុរី បានអំពាវនាវដល់និស្សិតកម្ពុជា ដែលមានបំណងចង់ទៅសិក្សានៅសហព័ន្ធរុស្សី ត្រូវមកទាក់ទងនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី ដើម្បីត្រៀមសិក្សាភាសារុស្សី និងត្រៀមដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅរុស្សី៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


